`http://www.ubet368.com/

ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ បានដាក់អារម្មណ៍ខ្លាំងទៅលើការស្វែងរកឲ្យឃើញនៅជ័យជម្នះ លើទឹកដីខ្លួនឯង ខណៈក្រុមទើបជួបការខកចិត្តមួយនេះ ត្រូវជួបក្រុមកោះម៉ារីណាខាងជើង នៅពហុកីឡដ្ឋានជាតិ នាល្ងាចម៉ោង ៦:៣០ ថ្ងៃចន្ទនេះ គឺមុនពេលក្រុមU19ប្រ៊ុយណេ ត្រូវប្រឈមជាមួយក្រុមថៃ។

ការចាញ់ក្រុមU19ម៉ាឡេស៊ី ៥-៤ ក្នុងការប្រកួតបើកឆាក ប្រចាំពូលG នៃវគ្គជម្រុះពានរង្វាន់ជើងឯកយុវជន អាស៊ីអាយុក្រោម១៩ឆ្នាំ (AFC U19 Championship qualification 2020) មួយនេះ កាលពីយប់ថ្ងៃសៅរ៍ វាមានក្លាយជាលទ្ធផលដ៏អាក្រក់ ដែលអ្នកគាំទ្រ ស្ទើរតែមិនអាចទទួលយកបាន ព្រោះការប្រកួតនោះ ម៉ាឡេស៊ី បានបាត់សមាជិករហូតដល់២នាក់ឯណោះ។

បើទោះបីជា ក្រុមU19ម៉ាឡេស៊ី បាននាំមុខ ៣-០ នៅតង់ទី១ ប៉ុន្តែការបណ្តេញចេញរបស់លោកអាជ្ញាកណ្តាលទៅលើកីឡាករ Ajmal និង Zikri នៅនាទីទី៥៨ និងទី៥៩ តាមរយៈការពិន័យកាតក្រហម វាគួរណាស់តែ កម្ពុជា អាចស្តារស្ថានភាព វាយបកយកឈ្នះ មិនឲ្យក្រុមម៉ាឡេស៊ី តដៃបានវិញ តែកម្ពុជា មិនអាចធ្វើបានទេ។ ទោះជាពួកគេរកបាន៤គ្រាប់វិញ ប៉ុន្តែការធ្វេសប្រហែស និងការបង្ហាញចន្លោះប្រហោងរបស់កម្ពុជា នៅតែធ្វើឲ្យក្រុមម៉ាឡេស៊ី រកបាន២គ្រាប់ទៀត ដើម្បីរក្សាការមានប្រៀបយកឈ្នះលើក្រុមម្ចាស់ផ្ទះកម្ពុជា ៥-៤ ទាល់តែបាន។

គ្រូបង្វឹកក្រុមU19កម្ពុជា លោក Kuji Gyotoku ហាក់នៅតែមិនអស់ចិត្ត ចំពោះការចាញ់ក្រុមU19ម៉ាឡេស៊ី ៥-៤ ក្នុងការប្រកួតបើកឆាកនេះ ដោយសារតែក្រុមម៉ាឡេស៊ី លេងបានល្អ ប៉ុន្តែលោកបានអះអាងថា ក្រុមU19កម្ពុជា នឹងព្យាយាមយកឈ្នះឲ្យបាន សម្រាប់ការប្រកួតបន្ទាប់ គឺការជួបក្រុមកោះម៉ារីណាខាងជើង នៅពហុកីឡដ្ឋានជាតិ នាល្ងាចម៉ោង ៦:៣០ ថ្ងៃចន្ទនេះ។

លោក Kuji Gyotoku បានថ្លែង ក្នុងសន្និសីទក្រោយចាញ់ក្រុមម៉ាឡេស៊ី ៥-៥ កាលពីយប់ថ្ងៃសៅរ៍នោះថា៖ «យើងស្ទើតែមានឱកាសរកពិន្ទុបាន១ពិន្ទុទៅហើយ ប៉ុន្តែយើងមិនអាចធ្វើបាន ព្រោះក្រុមម៉ាឡេស៊ី ពិតជាល្អទាំងបច្ចេកទេសកីឡាករម្នាក់ៗ និងកលល្បិចប្រកួត។ តែទោះបីជាយ៉ាងណា កីឡាកររបស់យើងក៏លេងបានល្អដូចគ្នា ហើយយើងនឹងព្យាយាមយកឈ្នះឲ្យបាន សម្រាប់ការប្រកួតបន្ទាប់ទៀត (ការជួបក្រុមកោះម៉ារីណាខាងជើង)»។

គួរបញ្ជាក់ថា សម្រាប់ការប្រកួតបើកឆាកប្រចាំពូលG កាលពីថ្ងៃសៅរ៍នោះដែរ ក្រុមកោះម៉ារីណាខាងជើង បានទទួលរងការដាក់សម្ពាធខ្លាំង ពីក្រុមU19ប្រ៊ុយណេ មុនពេលពួកគេបានចាញ់ប្រ៊ុយណេ ៤-៣ ហេតុនេះការវិលមកជួបក្រុមមកពីកោះ មួយនេះ វាជាពេលដ៏ល្អ ដែលកម្ពុជា អាចនឹងមានឱកាសរកបាន៣ពិន្ទុ។ ចំណែកក្រុមប្រ៊ុយណេ នឹងត្រូវជួបក្រុមU19ថៃ នារសៀលម៉ោង ៣:៣០ ថ្ងៃចន្ទនេះដែរ៕

សូមចុចលីងនេះដើម្បីឡៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង

http://www.ubet368.com/?ref=e8899683