http://www.ubet368.com/

ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ បានរកឃើញជ័យជម្នះដ៏ត្រចះត្រង់ លើក្រុមកោះម៉ារីណាខាងជើង តាមរយៈការយកឈ្នះ ៩-០ កាលពីយប់ថ្ងៃចន្ទ ចំណែកក្រុម U19 ថៃ ក៏បានលត់ក្រុមប្រ៊ុយណេ ៩-០ ដើម្បីបង្កើតការភ្ញាក់ផ្អើល ចំពោះការប្រកួតបើកឆាករបស់ខ្លួន ក្នុងវគ្គជម្រុះប្រចាំពូលG នៃពានរង្វាន់ AFC U19 Championship qualification 2020 នៅលើទឹកដីកម្ពុជា កាលពីម្សិលមិញមិញនោះដែរ។

បើទោះបីជា ក្រុមU19កម្ពុជា បានបន្សល់ទុកនៅការសោកស្តាយចំពោះអ្នកគាំទ្រ តាមរយៈការចាញ់ក្រុមU19ម៉ាឡេស៊ី ដែលនៅសល់គ្នាត្រឹម៩នាក់ ក្នុងលទ្ធផល ៥-៤ សម្រាប់ការប្រកួតបើកឆាក កាលពីសៅរ៍ ប៉ុន្តែសម្រាប់ការជួបក្រុមកោះម៉ារីណាខាងជើង នៅពហុកីឡដ្ឋានជាតិ កាលពីយប់ថ្ងៃចន្ទ ម្សិលមិញ ក្រុមកម្ពុជា បានបង្ហាញការលេងយ៉ាងល្អ និងបានយកឈ្នះរហូតដល់ ៩-០។

ការស៊ុតទម្លុះសំណាញ់ទី ក្រុមកោះម៉ារីណាខាងជើង ៦-០ នៅតង់ទី១ និងការបន្ថែម៣គ្រាប់ទៀត នៅក្នុងតង់ទី២ វាបានក្លាយជាជ័យជម្នះដ៏ធំធេងរបស់ក្រុមកម្ពុជា ដែលមិនធ្លាប់កើតមាននោះទេ ហើយអ្នកទស្សនាភាគ ក៏ស្ទើរតែមិនចង់ជឿ ចំពោះលទ្ធផលដ៏ធំនេះផងដែរ ហើយការរកបាន៣ពិន្ទុ ជាលើកដំបូងនេះ បានជួយឲ្យកម្ពុជា បង្កើតបានមកវិញ នូវឱកាសប្រជែងឡើងទៅវគ្គបន្ត ពិសេសការប្រមូលមកវិញ នៅកម្លាំងចិត្ត ដើម្បីត្រៀមទៅជួបក្រុមខ្លាំងថៃ នៅថ្ងៃសុក្រ និងជួបក្រុមប្រ៊ុយណេ នៅថ្ងៃទី១០ ខែវិច្ឆិកា។

ដោយឡែក ក្រុមU19ជម្រើសជាតិថៃ បានលត់ក្រុមU19ប្រ៊ុយណេ រហូតដល់ ៩-០។ បើទោះបីជា ក្រុមប្រ៊ុយណេ មានសមត្ថភាពយកឈ្នះក្រុមកោះម៉ារីណាខាងជើង ៤-៣ កាលពីថ្ងៃសៅរ៍ ប៉ុន្តែតាមរយៈការប្រកួតនេះ ក្រុមថៃ បានដាក់សម្ពាធលើក្រុមប្រ៊ុយណេ យ៉ាងខ្លាំង ដោយពួកគេរកបាន៥គ្រាប់ នៅក្នុងតង់ទី១ និងបន្ថែម៤គ្រាប់ទៀត នៅក្នុងតង់ទី២។

ជាមួយលទ្ធផលនេះបានធ្វើឲ្យក្រុមU19ថៃ ម៉ាឡេស៊ី កម្ពុជា និងប្រ៊ុយណេ មាន៣ពិន្ទុស្មើគ្នា ប៉ុន្តែថៃ និងម៉ាឡេស៊ី ទើបតែប្រកួតបាន១លើកដូចគ្នា ខណៈកម្ពុជា និងប្រ៊ុយណេ បានប្រកួត២លើក ជាមួយការឈ្នះ១ និងចាញ់១ប្រកួតដូចគ្នា ចំណែកក្រុមកោះម៉ារីណាខាងជើង បានចាញ់ទាំង២ប្រកួតតែម្តង៕

សូមចុចលីងនេះដើម្បីឡៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង

http://www.ubet368.com/?ref=e8899683