http://www.ubet368.com/

(ភ្នំពេញ)៖ កីឡាករ-កីឡាការិនីប្រដាល់ជម្រើសជាតិកម្ពុជា ៦រូប នឹងត្រូវចេញទៅបោះជំរំហ្វឹកហាត់នៅ ប្រទេសថៃ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី២៧ ខែវិច្ឆិកាខាងមុខ ដើម្បីពង្រឹងសមត្ថភាពត្រៀមស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន នាចុងខែវិច្ឆិកា និងដើមខែធ្នូខាងមុខ។

លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានឲ្យដឹងថា អត្តពលិកដែលត្រៀម ទៅបោះជំរុំហ្វឹកហាត់ក្រៅស្រុកនេះ រួមមានកីឡាករ សៅ រង្សី (ទម្ងន់ ៤៩ គ.ក្រ) កីឡាករ បាំង ណុន (ទម្ងន់ ៥២ គ.ក្រ) កីឡាករ ស៊ឹម វិសិដ្ឋ (ទម្ងន់ ៦០ គ.ក្រ) កីឡាករ យ៉ុន ដារ័ត្ន (ទម្ងន់ ៦៤ គ.ក្រ) និងកីឡាករ ស៊ីវ សុងម៉េង (ទម្ងន់ ៨១ គ.ក្រ) អ្នកទាំង ៥ សុទ្ធតែជាបេក្ខភាពត្រៀមស៊ីហ្គេម និងម្នាក់ទៀត គឺកីឡាករ វី សុភ័ស្ស។

អគ្គលេខាធិការសហព័ន្ធដដែលបានបញ្ជាក់ទៀតថា កាករបោះជំរុំនេះ នឹងធ្វើការហ្វឹកហាត់រួមគ្នាជាមួយក្រុម កីឡាករវៀតណាម និងថៃ ដើម្បីពង្រឹងសមត្ថភាព បន្ទាប់ពីសហព័ន្ធបានបញ្ជូនកីឡាករ-កីឡាការិនី ៣រូប ទៅហាត់នៅជប៉ុន រួមមានកីឡាករ ណាត សៀកនិន ហៅ ពេជ្រ ម្ទេសខ្មាំង ព្រមទាំងកីឡាការិនី វី ស្រីខួច និងកីឡាការិនី នូវ ស្រីពៅ ដើម្បីត្រៀមប្រកួតកីឡាស៊ីហ្គេម នៅហ្វីលីពីន ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូខាងមុខ៕

សូមចុចលីងនេះដើម្បីឡៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង

http://www.ubet368.com/?ref=e8899683