http://www.ubet368.com/

គ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា លោក Felix Dalmas និងអ្នកចាត់ការទូទៅលោក Keisuke Honda បានសម្រេចដោះដូរសមាសភាពកីឡាករ៣នាក់ ដែលធ្លាប់ស្ថិតក្នុងបញ្ជីឈ្មោះចុងក្រោយ ពេលកម្ពុជា ជួបក្រុមអ៊ីរ៉ាក់ ត្រូវប៉ះគ្នាក្នុងវគ្គជម្រុះជុំទី២ ពានរង្វាន់បាល់ទាត់ពិភពលោក (FIFA World Cup Qatar 2022) កន្លងមកនេះ។

តាមបញ្ជីឈ្មោះប្រមូលផ្តុំក្រុមជម្រើសជាតិកម្ពុជា ដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ទើបបានបង្ហោះជាសាធារណៈកាលពីពេលថ្មីៗនេះ គ្រូបង្វឹកជនជាតិអាហ្សង់ទីន លោក Felix Dalmas និង Honda បានកោះហៅកីឡាករ ស៊ិន កក្កដា របស់ក្លិបវិសាខា កីឡាករ កាន់ ពិសាល របស់ក្លិបក្រសួងការពារជាតិ និង លី វ៉ាហេទ របស់ក្លិបបឹងកេត ឲ្យចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជា ជាថ្មី ប៉ុន្តែខ្សែប្រយុទ្ធឆ្នើមរបស់បឹងកេត ចាន់ វឌ្ឍនាកា នៅតែគ្មានឈ្មោះ នៅក្នុងការប្រមូលផ្តុំលើកនេះដដែល។

ចំណែកកីឡាករ ហួយ ផល្លីន របស់ក្លិបព្រះខ័នរាជស្វាយរៀង ខ្សែការពារ អ៊ុក សុវណ្ណ របស់ក្លិបវិសាខា និងខ្សែប្រយុទ្ធ សឿត បារាំង របស់ក្លិបភ្នំពេញក្រោន ដែលធ្លាប់ជាប់ក្នុងបញ្ជីឈ្មោះចុងក្រោយ ពេលក្រុមកម្ពុជា ចាញ់ក្រុមអ៊ីរ៉ាក់ ៤-០ ក្នុងការប្រកួតទឹកដី កាលពីថ្ងៃទី១៥ ខែតុលានោះ ក៏គ្មានឈ្មោះ នៅក្នុងបញ្ជីឈ្មោះទាំង២៣នាក់ លើកនេះផងដែរ។

យ៉ាងណាក៏ដោយ ដោយសារបញ្ជីឈ្មោះកីឡាករបឋមប្រមូលផ្តុំហ្វឹកហាត់ត្រៀមការប្រកួតជម្រុះជុំទី២ ពានរង្វាន់ FIFA World Cup Qatar 2022 លើកនេះ មានត្រឹម២៣នាក់បែបនេះ អ៊ីចឹងបញ្ជីឈ្មោះនេះ អាចនឹងមានការប្រែប្រួល សម្រាប់ការការចេញទៅប្រកួតផ្លូវការជាមួយក្រុមជម្រើសជាតិហុងកុង នៅថ្ងៃទី១៩ ខែវិច្ឆិកា ព្រោះនៅមុនការប្រកួតនេះ ក្រុមកម្ពុជា ក៏ត្រូវប្រកួតមិត្តភាពអន្តរជាតិ ជាមួយក្រុមជម្រើសជាតិម៉ុងហ្គោលី នៅពហុកីឡដ្ឋានជាតិ នាថ្ងៃទី១៥ ខែវិច្ឆិកា ខាងនេះផងដែរ។

ហេតុនេះបើសិនជាមានបញ្ហារបួសកើតឡើង នៅពេលកម្ពជា ប្រកួតជាមួយក្រុមជម្រើសជាតិម៉ុងហ្គោលី គឺនឹងមានការផ្លាស់ប្តូរសមាសភាពកីឡាករ ជាមិនខាន ព្រោះនៅក្នុងលក្ខខណ្ឌការប្រកួតជម្រុះជុំទី២ ពានរង្វាន់ FIFA World Cup Qatar 2022 គេតម្រូវឲ្យមានកីឡាករ២៣នាក់ ក្នុង១ក្រុម៕

សូមចុចលីងនេះដើម្បីឡៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង

http://www.ubet368.com/?ref=e8899683