កីឡាករកម្ពុជា ម៉ឺន ដា បានប្រកួតចាញ់កីឡាករម្ចាស់ផ្ទះថៃ តារាអេក ដោយពិន្ទុយ៉ាងកក្រើក ក្នុងការប្រកួតវគ្គជម្រុះដណ្ដើមខ្សែក្រវ៉ាត់ MX ក្នុងប្រភេទទម្ងន់ ៦២គីឡូក្រាម របស់ប៉ុស្ដិ៍លេខ៣១ថៃ នៅប្រទេសថៃ កាលពីថ្ងៃអាទិត្យកន្លងទៅ។

ការប្រកួតពេញ ៣ទឹកទាំង ម៉ឺន ដា និងកីឡាករថៃ បានសម្រុកគ្នាយ៉ាងខ្លាំងតាមរយៈការចេញអាវុធ និងផ្លែធ្ងន់ៗដាក់គ្នាទៅវិញទៅមក ដែលបានធ្វើឲ្យការប្រកួតមួយនោះជក់ចិត្តជាខ្លាំង។

ជាធម្មតាការប្រកួតក្នុងកម្មវិធី MX Muay Xtreme មានតែ ៣ទឹកប៉ុណ្ណោះ ប៉ុន្តែដោយសារចប់ ៣ទឹកពិន្ទុរបស់កីឡាករទាំងពីរប្រដមប្រសងគ្នា ហើយការប្រកួតនោះជាគូខ្សែក្រវ៉ាត់ទើបមិនអាចស្មើបាន គណៈកម្មការបានសម្រេចបន្ថែមការប្រកួតមួយទឹកទៀតទើបអាចរកអ្នកឈ្នះ និងអ្នកចាញ់ឃើញ។

គួរឲ្យដឹងដែរថា បេក្ខភាពកម្ពុជាទាំង ២រូបដែលចូលរួមការប្រកួតដណ្ដើមខ្សែក្រវ៉ាត់ MX លើកនេះធ្លាក់ទាំងពីរហើយពោលគឺ ម៉ឺន ដា ចាញ់កីឡាករថៃ តារាអេក និង ឃីម បូរ៉ា ចាញ់កីឡាករជនជាតិអ៊ូសបេគីស្ថាន Mavlud Tupeiv៕

ចង់ឃើញថា ការប្រកួតរវាង ម៉ឺន ដា និងកីឡាករថៃ តារាអេក យ៉ាងណាទើបឈានដល់ការថែមទឹកនោះ ទៅទស្សនវីដេអូខាងក្រោមទាំងអស់គ្នា៖

Cresdit: kmherlaod