Rodtang Jitmuangnon ឬ គេស្គាល់ថា «The Iron Man» ជាកីឡាករជំនាញក្បាច់គុនមួយថៃមួយរូបក្លាយជាម្ចាស់ខ្សែក្រវាត់ពិភពលោក ONE Flyweight Muay Thai World Champion ក្រោយដណ្ដើមបានពីកីឡាករចក្រភពអង់គ្លេស Jonathan Haggerty កាលខែសីហា និង ការពារខ្សែក្រវាត់ លើកទីមួយបានសម្រេចទល់នឹងកីឡាករប្រេស៊ីល Walter Goncalves កាលដើមខែតុលាកន្លងទៅ។ ការឈ្នះជើងឯកពិភពលោក ត្រូវបាន «The Iron Man» បង្ហើបថា ការដាក់ខ្លួនបានរួមចំណែកជួយឲ្យរូបគេជោគជ័យដ៏ធំធេងនេះ។

កីឡាករវ័យ២២ឆ្នាំ បានការពារខ្សែក្រវាត់លើកទី១បានសម្រេចទល់នឹង Walter Goncalves កាលថ្ងៃទី១៣ ខែ តុលា ក្នុងកម្មវិធី ONE: CENTURY។ Rodtang នៅតែរៀនសូត្រអំពីការហ្វឹកហាត់ និង ប្រកួតលើសង្វៀនជាង១ ទសវត្សមកនេះ និង មិនក្រអឺតក្រទមនោះឡើយ។ បុរសមកពីបាងកក ទទួលជោគជ័យទាំងវ័យក្មេងក្នុងនាមជាម្ចាស់ខ្សែក្រវាត់ពិភពលោកប៉ុន្តែរូបគេនៅតែរក្សាភាពស្ងប់ស្ងាត់ដើម្បីទទួលបានជោគជ័យបន្តបន្ទាប់ទៀត។

Rodtang បានថ្លែងថា៖«ភាពល្អកើតឡើងពីយើងខ្លួនឯង ហើយជោគជ័យក៏បានមកពីមនុស្សជុំវិញខ្លួនជួយជ្រោមជ្រែងដែរ។ ខ្ញុំចង់ប្រាប់ដល់កីឡាករគ្រប់រូបថា បើអ្នកបានល្បី អ្នកមិនអាចបំភ្លេចប្រភពដើមថាខ្លួនមកពីណានោះឡើយ។ ហើយមិនត្រូវបំភ្លេចថ្ងៃដំបូងដែលយើងចូលហ្វឹកហាត់នៅក្នុងក្លិបដែរ»។

Rodtang បានស្គាល់ច្បាស់អំពីបទពិសោធន៍ និង ភាពជោគជ័យច្បាស់លាស់ និង នៅមានដំណើរវែងឆ្ងាយទៀតដើម្បីសម្រេចបានផ្លែផ្កាខាងមុខក្នុងនាមជាកីឡាករប្រដាល់ល្អបំផុតក្នុងប្រវត្តិសាស្ត្រ។ «The Iron Man» នៅតែរក្សាចំណងនៃការគោរពពីសំណាក់មនុស្សជុំវិញខ្លួន ដែលបានត្រួសត្រាយផ្លូវឲ្យរូបគេទទួលបានជោគជ័យជាត្រចះត្រចង់។ «ខ្ញុំជាផ្នែកមួយនៃអ្នកជំនាន់ក្រោយ និងត្រូវគោរពដល់អ្នកជំនាន់មុន។ នេះជារឿងដែលមិនបង្រៀនទេ។ វាជាផ្នែកមិនអាចកាត់ថ្លៃបានក្នុងនាមជាកីឡាករ»។ កីឡាករវ័យ ២២ ឆ្នាំបញ្ជាក់បែបនេះ។

តាំងពីចូលរួមប្រកួតនៅ ONE Super Series, Rodtang ទទួលជ័យជម្នះ៦លើកជាប់គ្នា ដោយបង្កើនកំណត់ត្រាឈ្នះ ២៦០លើក ចាញ់ ៤១ លើក និង ស្មើ ១០លើក ហើយរូបគេបានក្លាយជាកីឡាករល្បីឈ្មោះលំដាប់ពិភពលោក។

ទោះជាបែបណាក្ដីអ្នកស្រុក Pattalung មិនបានធ្វើឲ្យខ្លួនឯងផ្លាស់ប្ដូរអត្តចរិតពេលក្លាយជាកីឡាករល្បីឈ្មោះនោះឡើយ។ រូបគេនៅតែហ្វឹកហាត់ខ្លាំងក្លា និង ហាត់ដោយក្ដីស្រលាញ់ដូចពីមុនអីចឹង។ជើងខ្លាំងថៃរូបនេះនៅតែត្រៀមឥតឈប់ឈរ ដើម្បីដល់គោលដៅចំណុចកំពូល។ Rodtang រៀបចំឲ្យល្អ និងមិនខ្លាចកីឡាករដែលត្រូវប្រឈមដើម្បីការពារខ្សែក្រវាត់នោះឡើយ។

Rodtang បញ្ជាក់ថា ៖«ក្នុងកីឡាទាំងអស់ អ្នកត្រូវតែមានឈ្នះ និង ចាញ់។ មួយថៃគឺជាកីឡាដែលបង្ហាត់ពួកយើងឲ្យរៀន និង រីកចម្រើនទៅមុខក្នុងនាមមនុស្សជាតិ។ វាបង្ហាញឲ្យយើងឃើញអំពីបទពិសោធន៍ទាំងជ័យជម្នះ និង បរាជ័យ ហើយបង្រៀនឲ្យពួកនូវការអធ្យាស្រ័យឲ្យគ្នាទៅវិញមកដែរ»។

ហេតុផលមួយទៀតដែលធ្វើឲ្យ Rodtang ដាក់ខ្លួនកាន់តែខ្លាំងដោយសារតែរូបគេកើតចេញពីត្រកូលក្រីក្រ។ Rodtang មានបងប្អូនបង្កើតដល់ ៩ នាក់ ដែលធ្លាប់ដើររើសរបស់អេតចាយដើម្បីលក់ ហើយវាពេលវេលាមួយដ៏លំបាកមិនអាចបំភ្លេចបាន។ ម្ចាស់ខ្សែក្រវាត់ ONE Flyweight Muay Thai World Champion បានធ្វើឲ្យខ្លួនឯងខ្ពស់មុខខ្ពស់មាត់ដោយសារប្រដាល់ និង ឡើងដល់ចំណុចកំពូលមួយសឹងមិនជឿ ហើយក៏បានចងចាំរាល់រឿងរ៉ាវក្នុងជីវិតទម្រាំដល់ចំណុចនេះ។

Rodtang មិនដែលចាត់ទុកខ្លួនឯងជាមនុស្សពិសេសអ្វីនោះទេ ប៉ុន្តែចង់រក្សាខ្លួនឲ្យបានល្អក្នុងនាមម្ចាស់ខ្សែក្រវាត់ និង ដើម្បីការពារខ្សែក្រវាត់ពិភពលោក។
«ការដាក់ខ្លួនមិនមែនធ្វើឲ្យអ្នកក្លាយជាកីឡាករល្អនោះទេ ប៉ុន្តែវាជាផ្នែកមួយក្នុងនាមជាកីឡាករ។ វាជាអ្វីដែលយើងត្រូវតែមាន និង បង្ហាញអ្នកគាំទ្រគាំទ្រដល់ពួកយើង។ យើងត្រូវតែរំលឹកខ្លួនជារឿយនៅពេលជីវិតរបស់យើងកាន់ល្អប្រសើរ យើងមិនត្រូវភ្លេចខ្លួន។ នៅពេលយើងធ្លាក់ខ្លួន ក៏យើងមិនត្រូវភ្លេចរឿងលើកទឹកចិត្តខ្លួនឯងដែរ»។ Rodtang សង្កត់ធ្ងន់បែបនេះ។

អត្ថបទ៖ ស៊ីធី