ការប្រកួតបាលត់ទាត់រវាងក្រុមជម្រើសជាតិ​កម្ពុជា ​បានរង​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់ក្រុម​ហុងកុង​ ក្នុង​លទ្ធផល ២ទល់០ ​ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ​ពាន​រង្វាន់ FIFA World Cup 2022 ​កាលពីថ្ងៃអង្គារ៍ ទី១៩ វិច្ឆិការ ឆ្នាំ២០១៩ យប់មុិញនេះ។

​នៅ​តង់​ទី​មួយ​ក្រុម​ទាំង​ពីរ​មាន​ឱកាស​ទៅ​វិញ​ទៅ​មក ​ប៉ុន្តែ​ក្រុម​ហុងកុង​ហាក់​មាន​ប្រៀប​ជាង ​រហូត​រក​បាន​១​គ្រាប់​នៅ​នាទី​២១ ​ដោយ​ខ្សែ​ប្រយុទ្ធ Stephen Gee Ha ​។ ​ខាង​កម្ពុជា ​មាន​ឱកាស​មួយ​វិញ​ដែរ ​ដោយ​ប្រាក់ មុន្នីឧត្តម ​ប៉ុន្តែ​គួរ​ឱ្យ​ស្ដាយ​ស៊ុត​មិន​ចំ​គោលដៅ ដោយសារ​តែ​ខ្សែ​ការពារ​រារាំង។ ​ចប់​តង់​ទី​១ ក្រុម​ទាំង​ពីរ​រក្សា​លទ្ធផល ហុងកុង ១-០ ​កម្ពុជា។

ចូល​ដល់​តង់​ទី​២​វិញ ​កម្ពុជា​ដែល​ត្រូវ​ក្រុម​ហុង​កុង​នាំ​មុខ​១​គ្រាប់​នោះ បាន​ព្យាយាម​សម្រុក​ទៅ​វិញ​ជា​ច្រើន​លើក​ដែរ ប៉ុន្តែ​មិន​អាច​ទម្លាយ​សំណាញ់​ទី ក៏​ដូចជា​ឆ្លង​ផុត​តំបន់​ការពារ​របស់​ក្រុម​ម្ចាស់​ផ្ទះ​នោះ​ទេ។ ​ស្រប​ពេល​នាទី​៧៨ ​ប្រធាន​ក្រុម​កម្ពុជា សឿយ វិសាល បាន​កាត​ក្រហម​ទៀត ​ក្រោយ​ពី​ទៅ​ទាត់​បាល់​ពី​ដៃ​របស់​អ្នក​ចាំទី​ដែល​រៀប​នឹង​ទាត់​ចេញ។ ​សល់​គ្នា​១០​នាក់​នេះ​ហើយ ​បាន​ធ្វើ​ឱ្យ​ហុងកុង​បុក​ខ្លាំង ​រហូត​ដល់​ថែម​បាន​១​គ្រាប់​ទៀត​នៅ​នាទី​៨៣។ ចប់​ការ​ប្រកួត​ហុងកុង ​ឈ្នះ ២-០៕

ប៉ុន្តែនៅមានរឿងមួយទៀត​ក្រោយ​បរាជ័យ​នេះ ​មាន​មតិ​លើក​ឡើង​មួយ​ចំនួន​លើ​បណ្ដាញ​សង្គម Facebook ​លើ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា។ ​ជាក់​ស្ដែង ​កែវ សុខងន ដែល​ជា​អតីត​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​ម្នាក់​ដែរ​នោះ ​បោះ​សម្ដី​ដូច​ជា​ធ្ងន់​ៗ​តែ​ម្ដង ​លើ​លទ្ធផល​ដែល​ក្រុម​កម្ពុជា​បរាជ័យ​នេះ​។

អតីត​កីឡាករ​ដែល​លេង​ឱ្យ​ក្រុម​ភ្នំពេញ​ក្រោន​នេះ ​បាន​បង្ហោះ​ថា​៖ អញ​អើយអញម៉ាថ្ងៃ 20$ ប្រមូល​ផ្ដុំ​តាំង​ពីរអ៊ុំទូក​រហូតមកដល់ឥលូវអត់បានសំរាក់ផង​ ហើយ​ពួក​អាបាន​ផល​នៅ​តែ​បានផល​ហើយ ពួកអាមិនផលនៅតែមិន​បាន បើពួកអស់​លោកណា​មិនពេញ​ចិត្ត​ទេ​មក​អញ​ 088 5055551 រឺ​ឆាត់​មក​ចាំ​អញ​ចាំ​អញ​ប្រាប់ ​នៅ​វគ្គ​បន្ត​ទៀត​ក្ដរ​ស្អីហា៕

អត្ថបទ៖ ប្រុស យុទ្ធ​ ប្រភពពី: Sabay