ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរ ក្នុងកម្មវិធីរបស់ស្ថានីយ៍ទូរទស្សន៍ CNC កាលពីព្រឹកថ្ងៃសៅរ៍ម្សិលមិញ ដៃភ្លើង ជើងរន្ទះ រឿង សោភ័ណ្ឌ បានប្រកួតស្មើពិន្ទុគ្នាជាមួយជើងខ្លាំង កីឡាករឆ្លងដែនមកពីខេត្តមហាសារ៉ាខាម ប្រទេសថៃ ផ្លាំងនុម ប៉.យុទ្ធភូមិ។

ការប្រកួតរវាងកីឡាករទាំងពីរធ្វើឡើងក្នុងប្រភេទទម្ងន់ ៧១គីឡូក្រាម។ ការប្រកួតពេញ ៥ទឹក ទាំងកីឡាករកម្ពុជា រឿង សោភ័ណ្ឌ និងកីឡាករថៃ ផ្លាំងនុម បានបុកគ្នា និងប្ដូរគ្នាយ៉ាងខ្លាំង ដែលបានធ្វើឲ្យទស្សនិកជនដែលទៅទស្សនាផ្ទាល់ ស្រែកហ៊ោរពេញស្ទូឌីយោ ដោយកីឡាករទាំងពីរព្យាយាម ប្រើដៃ ជង្គង់ និងដូរកែងគ្នាយ៉ាងខ្លាំងៗ។

យ៉ាងណាមិញ នៅក្នុងទឹកទី៤ កីឡាករថៃ ផ្លាំងនុម បានវាយធ្វើឲ្យ រឿង សោភ័ណ្ឌ បាក់ខ្ទង់ច្រមុះ និងហូរឈាមយ៉ាងច្រើន។ ប៉ុន្តែយ៉ាងណាសិស្សគុនមកពីក្លិបម្កុដរាជសីហ៍មិនបានបោះបង់ការប្រកួតនោះទេ ដោយបានប្រកួតរហូតដល់ចប់ការប្រកួត៥ទឹក។

ចង់ឃើញថា ផ្លាំងនុម ធ្វើឲ្យ រឿង សោភ័ណ្ឌ បាក់ខ្ទង់ចម្រុះយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖