បាងកក៖ ការប្រកួតប្រដាល់សេរី ក្នុងកម្មវិធី MX Muay Xtreme របស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្ដិ៍លេខ៣១ថៃ នៅប្រទេសថៃ កាលពីរសៀលថ្ងៃអាទិត្យម្សិលមិញ កីឡាករកម្ពុជា វឿន វ៉ាន់ (ណាម ម៉ូរ៉ាក់) បានប្រកួតចាញ់កីឡាករម្ចាស់ផ្ទះ CHALONGSEUK ដោយសន្លប់នៅក្នុងទឹកទី១។
ការប្រកួតធ្វើឡើងក្នុងប្រភេទទម្ងន់ និងតែ ៣ទឹកប៉ុណ្ណោះ។ គ្រាន់តែចូលទឹកទី១ភ្លាម ទាំងកីឡាករថៃ CHALONGSEUK និងកីឡាករកម្ពុជា ណាម ម៉ូរ៉ាក់ បានសម្រុកគ្នាខ្លាំងៗតាមរយៈការចេញដៃ និងទាត់ដែលបានធ្វើឲ្យការប្រកួតជក់ចិត្តជាខ្លាំង។ យ៉ាងណាមិញ នៅខាងចុងទឹកកីឡាករថៃ បានវាយសោយមួយដៃចូលពេញមុខរបស់ ណាម ម៉ូរ៉ាក់ ធ្វើឲ្យសន្លប់ស្ដូកស្ដឹងតែម្ដង៕
ចង់ឃើញថា មួយដៃសោយរបស់កីឡាករថៃ CHALONGSEUK ធ្ងន់យ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖
Credit: Khmerlaod