ការប្រកួតបាល់ទាត់ពានរង្វាន់​ Philippines 2019 30th Sea Games ដែលក្រុមជម្រើសជាតិកម្ពុជា ប៉ះជាមួយក្រុមម្ចាស់ផ្ទះ ហ្វីលីពីន បានប្រព្រឹត្តឡើងនៅថ្ងៃចន្ទ័ទី២៥ វិច្ឆការ ២០១៩ នេះ ត្រូវបានចញ្ចប់ដោយលទ្ធផល​ កម្ពុជា ១ទល់១ ហ្វីលីពីន។


ចាប់ផ្តើមការប្រកួតភ្លាមគ្រាប់បាល់មានភាគរយនៅខាងក្រុមជម្រើសជាតិកម្ពុជាយើង​ប៉ុន្តែត្រូវ​ Off side ជាច្រើនដងរីឯក្រុមម្ចាស់ផ្ទះហ្វីលីពីនក៏ដូច្នេះដែរ​លុះដល់នាទីទី៤១ កីឡាករ កែវ សុខផេង បានបណ្តើរបាល់ឆ្លងកាត់កីឡាករជាច្រើននឹងមានការសហះការណ៍ជាមួយមិត្តរួមក្រុម ដោយរកបាន១គ្រាប់នៅក្នុងតង់ទី១នេះ​​ ចំណែកឯអ្នកចាំទីកែវ សុខ​ សិលា របស់យើងក៏មិនធម្មតាដែរការពារគ្រាប់បាល់ពីសំណាក់កីឡាករហ្វីលីពីនបានរហូត។

ទស្សនាវិដេអូអ្នកចាំទីកែវ សុខសិលា ទប់បាល់បាន នឹងកែវ សុខផេង ស៊ុតបាល់បញ្ចូលទីខាងក្រោមនេះ:


ការប្រកយតនេះចូលដល់តង់ទី២​ នៅលើទីលាននាកីឡាដ្ខានប្រទេសហ្វីលិពីន​ ក្រុមទាំងពីរកំពុងព្យយាមប្រឹងលេងអស់ពីសម្ថភាពរាងៗខ្លួន​ ប៉ុន្តែ​បានត្រឹមតែបាល់ចេញទៅក្រៅ នឹងការពារដោយអ្នកចាំទីទាំងសងខាង ហើយក្រុមម្ចាស់ផ្ទះបានដាក់សំពាធមកលើ ក្រុមកម្ពុជាយើង ខ្លាំងដែរ​ ដែលមានប្រធានក្រុមរបស់គេជាអ្នកគ្រប់គ្រងបាល់នឹងបានបង្កើតឪកាសទាត់បាល់ជ្រុង តែត្រូវ សិលា ចាប់បាល់ជាប់​​ ចំណែកឯ សៀង ចន្ធា ក៏មានឪកាសដែរតែធ្វើមិនបានសំរេច លទ្ធផលបញ្ចប់ការប្រកួតក្រុមជម្រើសជាតិកម្ពុជា ស្មើរ ហ្វីលីពីន ១ទល់១ ដែលស៊ុតដោយកីឡាករបំរ៉ុង របស់ហ្វីពីន​​៕