ក្រុម​បាល់ទាត់ U22 ​កម្ពុជា ​នឹង​ត្រូវ​ប៉ះ​ ក្រុម​ទីម័រ​ខាង​លកើត ​នៅ​ម៉ោង​៧​ល្ងាច​នេះ ​ក្នុង​ការ​ប្រកួត​នៅ​ស៊ីហ្គេម​២០១៩​ខាង​មុខ​នេះ​ ដោយ កម្ពុជា ​លេង​បាន​១​ប្រកួត​មក​ហើយ ដោយ​កាល​នោះ​ ស្មើ​ក្រុម​ម្ចាស់​ផ្ទះ​ហ្វីលីពីន ​ក្នុង​លទ្ធផល ១-១ ​។

សម្រាប់​ការ​ប្រកួត​ទី​២​របស់​ក្រុម​គោព្រៃ​គឺ​ត្រូវ​ប៉ះ​ក្រុម​ទីម័រ​ខាង​កើត ដែល​មិន​ទាន់​បាន​លេង​១​ប្រកួត​នៅ​ឡើយ​ទេ។ ​សម្រាប់​ការ​ប្រកួត​នេះ ​កម្ពុជា​ត្រូវ​យក​៣​ពិន្ទុ​ជា​ចាំ​បាច់ ​ព្រោះ​ថា​ប្រកួត​បន្ទាប់​ទៀត​ពួកគេ​សុទ្ធ​តែ​ប៉ះ​ក្រុម​ខ្លាំង​ ដូចជា​មីយ៉ាន់ម៉ា ​និង​ម៉ាឡេស៊ី​ជា​ដើម។ ការ​បាន​៣​ពិន្ទុ​ក្នុង​ដៃ​សិន ​គឺ​ជា​រឿង​ល្អ​បំផុត​សម្រាប់​កម្ពុជា​នៅ​រាត្រី​នេះ។

ព្រឹត្តិការណ៍​ស៊ីហ្គេម​២០១៩​នៅ​ប្រទេស​ហ្វីលីពីន​នេះ ​ក្រុម​កម្ពុជា ស្ថិត​នៅ​ពូល A ​ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ​ហ្វីលីពីន ​ម៉ាឡេស៊ី ​មីយ៉ាន់ម៉ា ​និង​ទីម័រ។ ​ក្រុម​ក្នុង​ពូល ​លេខ​១​និង​លេខ​២ ​នឹង​បាន​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ៕

អត្ថបទ៖ ប្រុស យុទ្ធ Credit: Sabay

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង