ការប្រកួតប្រដាល់គុនខ្មែរ ក្នុងកម្មវិធីរបស់ស្ថានីយ៍ទូរទស្សន៍ CNC កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន អ្នកលេងគុនខ្មែរមកពីក្លិបម្កុជរាជសីហ៍កីឡាករ ឌុម កែវដា បានប្រកួតឈ្នះកីឡាករឆ្លងដែនមកពីប្រទេសថៃ ផេត ស.សុថាម៉ាត ដោយផ្ដួលឲ្យសន្លប់ធំនៅក្នុងទឹកទី២។

ការរប្រកួតនៅក្នុងទឹកទី១ កីឡាករទាំងពីរមិនបានធ្វើអ្វីគួរឲ្យសម្គាល់នោះទេ ដោយគ្រាន់តែស្ទាបស្ទង់គ្នាទៅវិញទៅមកតាមលក្ខណៈបច្ចេកទេសប៉ុណ្ណោះ។ ប៉ុន្តែគ្រាន់តែចូលដល់ទឹកទី២ភ្លាម ទាំងកម្ពុជា និងថៃបានសម្រុកគ្នាមួយទំហឹងតែម្ដង តាមរយៈការចេញដៃ កែង និងទាត់គ្នាធ្ងន់ៗ។

យ៉ាងណាមិញ ការប្រកួតអូសបន្លាយដល់ចុងទឹកទី២ទៅហើយ ឌុម កែវដា បានប្រើកែងស្ដាំរបស់ខ្លួនវាយចូលគុម្ពផ្គាមកីឡាករថៃធ្វើឲ្យលោកអាជ្ញាកណ្ដាល អ៊ិន ខេមរិន្ទ បញ្ឈប់ការប្រកួតភ្លាមៗតែម្ដង៕

ចង់ឃើញថា ឌុម កែវដា ផ្ដួលកីឡាករថៃយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង