កាលពីថ្ងៃអាទិត្យម្សិលមិញ សិស្សគុននៅក្នុងសមាគន៍ប្រដាល់ក្រសួងការពារជាតិកីឡាករ ឆៃ សារ៉ា បានប្រកួតចាញ់កីឡាករជើងខ្លាំងម្ចាស់ផ្ទះ គួនអ៊ូ ដោយសន្លប់នៅក្នុងទឹកទី២​​ កក្រើកសង្វៀន Super Champ។

ការប្រកួតប្រដាល់សេរី នៅក្នុងកម្មវិធី Muay Thai Super Champ របស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្ដិ៍លេខ៨ ក្នុងប្រទេសថៃ កីឡាករទាំងពីរធ្វើឡើងក្នុងប្រភេទទម្ងន់ ៦៧គីឡូក្រាម ក្នុងតំណែងគូឯកប្រចាំកម្មវិធី។

ក្នុងទឹកទី១ភ្លាម ឆៃ សារ៉ា បានសម្រុកខ្លាំងៗទៅលើ គួនអ៊ូ ដោយការប្រើកែងដែលជាអាវុធមុតស្រួចរបស់គេ ធ្វើឲ្យគួនអ៊ូ បែកនៅលើចិញ្ចើមចេញឈាមយ៉ាងពេញមុខ ប៉ុន្តែមិនបានធ្វើឲ្យសន្លប់ ឬលោកអាជ្ញាកណ្ដាលបញ្ឈប់ការប្រកួតនោះទេ។

ចូលដល់ទឹកទី២ ដោយសារតែមានប្រៀបកម្លាំងជាង គួនអ៊ូ បានទាត់ជើងក្រោមរបស់ ឆៃ សារ៉ា រហូតធ្វើឲ្យខូច ដោយត្រូវលោកអាជ្ញាកណ្ដាលរាប់ម្ដង មុននឹងបញ្ឈប់ការប្រកួតនៅពាក់កណ្ដាលទឹកទី២។ គួរឲ្យដឹងដែរថា កីឡាករថៃ គួនអ៊ូ នេះធ្លាប់ឈ្នះកីឡាករជួរមុខមួយចំនួនមកហើយដូចជា យ៉ាម ខេមរា, រឿង សោភ័ណ្ឌ និង ធឿន ធារ៉ា៕

ចង់ឃើញថាការប្រកួតរវាង ឆៃ សារ៉ា និង គួនអ៊ូ យ៉ាងណានោះ ទស្សនាវីដេអូខាងក្រោមនា៖

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង