កាលថ្ងៃអាទិត្យ ទី០១ ខែធ្នួរ ឆ្នាំ២០១៩ ម្សុិលមុិញនៅស្ថានីយ៍ទូរទស្សន៍ប៉ុស្ត៍អាសុីអាគ្នេយ៍ បានធ្វើការប្រកួតប្រដាល់គុនខ្មែរជើងឯកអ្នកប្រយុទ្ធកំពូលថាមពល ឆាមពាន រវាងលួន សុខខេង ប៉ះជាមួយនឹងកីឡាករ ហេង សំរាំង។

គូរប្រកួតទាំងពីរនាក់នេះធ្លាប់ធ្វើការប្រកួតជាច្រើនដងទៅហើយ​ ប៉ុន្តែជួបគ្នាម្តងនេះដូចជាមានការញញើតគ្នាទៅវិញទៅមកដោយនៅក្នុងទឹកទី១មិនហ៊ានសំរុកទេបានត្រឹមតែសាកល្បងគ្នាប៉ុណ្ណោះ។

ការប្រយុទ្ធប្រដាល់គុនខ្មែរគូរមិត្តភាពរវាង​ សុខខេង នឹង ហេង សំរាំង​ ចាប់ផ្តើមចូលទឹកទី២បានចេញក្បាច់របស់ខ្លួនទៅលើគ្នាទៅវិញទៅមកដោយចេញទាំងដៃនឹងជើង មិនមានខាងណារបួសឡើយ​ ហើយការប្រកួតនេះចូលដល់ទឹកទី៤អ្នកទាំងពីរអស់កំលាំងរៀងៗខ្លួន ប៉ុន្តែនៅចុងទឹក សំរាំង បានទាត់១ជើងទៅលើ សុខខេង ចំកន្លែងពិសេសលុះចូលដល់ទឹកទី៥ ដែលជាទឹកបញ្ចប់លោកអជ្ញារ្យកណ្តាលបានសំរេចអោយ លួន សុខខេង ឈ្នះដោយពិន្ទុ៕

ចង់ដឹងថាការប្រកួតរវាងលួន សុខខេង ប៉ះ ហេង សំរាំង នៅអាសុីអាគ្នេយ៍ល្អមើលយ៉ាងណានោះសូមទស្សនាវិដេអូខាងក្រោម:

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង