ទោះបីទើបតែឈ្នះពានបាល់មាសលើកទី៦កាលពីយប់មិញក្តី ប៉ុន្តែកំពូលខ្សែប្រយុទ្ធ Lionel Messi យល់ឃើញថាកំនត់ត្រារបស់ខ្លួនអាចនិងមានកីឡាករឆ្នើម និងបំបែកកំណត់ត្រាពាន Ballon D’or នេះបាននៅថ្ងៃណាមួយ។

Lionel Messi កំពូលតារាឆ្នើមរបស់ក្លឹប Barcelonai វ័យ ៣២ឆ្នាំបានអះអាងបែបនេះក្រោយឈ្នះពាន រង្វាន់នេះជាលើកទី៦ នៅទីក្រុងប៉ារីសកាលពីថ្ងៃចន្ទដោយបានយកឈ្នះតាមរយៈការបោះឆ្នោតលើខ្សែការពាររបស់ក្រុមហង្សក្រហម Liverpool Virgil van Dijk ឈរនៅចំណាត់ថ្នាក់លេខ២ និងតារាឆ្នើមរបស់ក្លិប Juventus កីឡាករ Cristiano Ronaldo នៅចំណាត់ថ្នាក់លេខ៣។

និយាយមិនសំដៅទៅលើគូប្រជែងចាស់វស្សាជាច្រើនឆ្នាំ Messi បានប្រាប់បណ្តាញ សារពត៌មានដូច្នេះថាៈ ខ្ញុំក៏គិតចឹងដែរ។ ខ្ញុំមិនដឹងថាកីឡាកររូបណារឺពេលណាទេ ប៉ុន្តែវាអាចទៅរួច។ ប៉ុន្តែនៅពេលនេះខ្ញុំកាន់កំណត់ត្រាហើយខ្ញុំពិតជារីករាយណាស់។ Messi បានឈ្នះពានរង្វាន់ Ballon D’or នេះលើកដំបូងរបស់ខ្លួនក្នុងឆ្នាំ ២០០៩ ២០១០, ២០១១, ២០១២, ២០១៥ និង២០១៩នេះតែម្តង។

ប្រភព៖ ​foxsportsasia

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង