ជាការឆ្លើយទៅនិងពាក្យសម្តីបែបផ្លែផ្កាពីសំណាក់កីឡាករខ្សែការពារ Van Dijk ទាក់ទងនិងអវត្តមានរបស់ Cristiano Ronaldo កំលុងពេលអវត្តមានព្រឹត្តការណ៏ប្រគល់ពានបាល់មាស Ballon D’or កាលពីថ្ងៃម្សិលមិញនេះ។

នាង Katia Aveiro ជាបងស្រីរបស់ Ronaldo បានសរសេរសារលើបណ្តាញសង្គម ដើម្បីការពារប្អូនប្រុសរបស់ខ្លួន ជាការឆ្លើយតបនឹងសំដីឌឺដងពីសំណាក់ ខ្សែការពារហង្សក្រហម Liverpoo រូបនេះថា Ronaldo មិនមែនជាគូប្រជែងពានរង្វាន់ Ballon D’or ឆ្នាំនេះទេ។

នៅក្នុងអត្ថន័យរបស់នា Katia បានបន្ថែមថាៈ Virgil ជាទីរាប់អានរបស់ខ្ញុំលោកមានដែលដឹងថា Cristiano Ronaldo គឺជាកីឡាករដែលឈ្នះពានជើងឯក ២ដងសម្រាប់ប្រទេស(Uefa European Championship និង UEFA Nation League) ដ៏រាបណាពេលនេះ អ្នកនៅតែមិនទាន់ឈ្នះពានអ្វីសោះសម្រាប់ប្រទេសរបស់អ្នក។ ទោះបីជាឈ្នះរឺចាញ់អ្នកសម្រាប់ការប្រកួតផ្តាច់ព្រ័ត្រនេះគាត់បានឈ្នះពាន ៥ដងមុនអ្នក រួចទៅហើយ។

តារាឆ្នើម Lionel Messi របស់ក្រុម Barcelona បានគ្រងពានកិត្តិយសផ្ទាល់ខ្លួនជាលើកទី ៦សម្រាប់ឆ្នាំ២០១៩ នៅទីក្រុងប៉ារីសកាលពីថ្ងៃច័ន្ទខណៈ Van Dijk ទទួល បានចំណាត់ថ្នាក់លេខ ២ ក្នុងការបោះឆ្នោតរីឯ ម្ចាស់ជើងឯក ៥ សម័យរ៉ូណាល់ដូមិនបាន ចូលរួមក្នុងពិធី នោះទេផ្ទុយទៅវិញរូបគេបាន បង្ហាញខ្លួននៅឯកម្មវិធី Gran Gala del Calcio ក្នុងទីក្រុង Milan ដើម្បីលើកពានកីឡាករឆ្នើមក្នុងក្របខ័ណ្ឌ Serie A ទៅវិញ។

ប្រភព៖ goal

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង