បរទេស៖ ខ្សែការពារប្រវត្តិសាស្រ្ត Liverpool លោក Jamie Carragher បានគាំទ្រនិងជ្រើសយកបេក្ខភាពខ្សែប្រយុទ្ធ  Robert Lewandowski ជាអ្នកឈ្នះពានរង្វាន់បាល់មាស Ballon d’Or ឆ្នាំ ២០២១នេះ ។ ប្រធានក្រុម ជម្រើស ជាតិប៉ូឡូញរូបនេះបានដើរតួនាទិដ៏សំខាន់ និង បានរកគ្រាប់បាល់​ច្រើន​គ្រាប់​ក្នុង​ការ​ប្រកួតកាលពីរដូវកាល ២០១៩-២០២០ ហើយបានជួយអោយក្រុមលោកHansi Flick ឈ្នះពាន៣ក្នុង១រដូវកាល។ ទោះយ៉ាង​ណា Lewandowski បានខកខានពានរង្វាន់ Ballon d’Or ដោយសារតែត្រូវលុបចោលដោយសារការរីករាលដាលនៃ មេរោគកូវីត-១៩ ។

Lewandowski's acrobatics keep Bayern perfect while Benfica thwart Barcelona  | Champions League | The Guardian

ខ្សែប្រយុទ្ធជួរមុខរូបនេះនៅតែបង្ហាញពីភាពខ្លាំងនៅរដូវកាលនេះនិងបានបន្តជួយអោយBayern Munich ឈរ នៅកំពូលតារាងដើម្បីជម្រុញអោយរូបគេបន្តប្រជែងពានបាល់មាស Ballon d’Or សម្រាប់ឆ្នាំ២០២១នេះ។ Carragher ជឿជាក់ថា Lewandowski ក៏សមនឹងឈ្នះវាដែរ ប៉ុន្តែការឈ្នះពានរង្វាន់ Copa America ២០២១ របស់ Lionel Messi ជាមួយអាហ្សង់ទីនគឺជាទីចំណាប់អារម្មណ៏ដ៏លេចធ្លោសម្រាប់ការបោះឆ្នោតផងដែរ។មានន័យថាទំាង Robert Lewandowski​ និងម្ចាស់ពានបាល់មាស៦សម័យ Lionel Messiគឺជាបេក្ខាភាព​លេចធ្លោ​ដែលមានឪកាសខ្ពស់ក្នុងការឈ្នះពាន Ballon d’Or ឆ្នាំ ២០២១ ដែលនិងត្រូវប្រកាសជាផ្លូវការណ៏ នៅសប្តាហ៍ក្រោយ។

Carragher: Haaland 'knock-on' effect may give Liverpool major signing

រដូវកាលចាស់Lewandowskiរក​បានគ្រាប់បាល់រហូតដល់ទៅ​៤៨​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​​៤០ប្រកួត នោះ​រួម​បញ្ចូល​ការ​ស៊ុត​បាល់​បញ្ចូល​ទី​ចំនួន ៤១ ដង​ក្នុង​ក្របខ័ណ្ឌ Bundesligaនាំអោយក្រុមយក្ស  Bavarian បានបន្ត​លើកពាន Bundesliga រួមជាមួយនឹង DFL Supercup, UEFA Super Cup និង FIFA Club World Cup ផងដែរ៕

 

ប្រភពព័ត៍មាន៖  Sportskeeda