ក្រោយប្រកួតចាញ់មីយ៉ាន់ម៉ា ២-១ កាលពីយប់មិញក្នុងការប្រកួតពូល A ព្រឹត្តិការណក៍កីឡាស៊ីហ្គេមលើកទី៣០ វិញ្ញសាបាល់ទាត់បុរស គ្រូបង្វឹកក្រុមបាល់ជម្រើសជាតិកម្ពុជាអាយុក្រោម ២២ឆ្នាំ លោក Felix G. Dalmas សង្ឃឹមថានឹងអាចជួបមីយ៉ាន់ម៉ាម្ដងទៀតនៅវគ្គផ្ដាច់ព្រ័ត្រ។

ថ្លែងនៅក្នុងសន្និសីទកាសែតក្រោយចប់ការប្រកួតលោក Felix បានលើកឡើងថា៖ ខ្ញុំដឹងថាលទ្ធផលនេះមិនមែនជាអ្វីដែលយើងនិងអ្នកគាំទ្រចង់បានឡើយ តែសូមបន្តលើកទឹកចិត្តដល់កីឡាករ ពួកគេពិតជាខំប្រឹងប្រែងយ៉ាងខ្លាំងស្រាប់ការប្រកួតនេះ ក៏ដូចជាការប្រកួតផ្សេងៗដែរ។

បុរសសញ្ជាតិអាហ្សង់ទីនក៏បានបន្តទៀតថា៖ “ហើយចូលរួមអបអរដល់មីយ៉ានម៉ាដែលទទួលបានជ័យជម្នះ ពួកគេមានគ្រូល្អ និងកីឡាករល្អ។ យើងនៅសល់មួយប្រកួតទៀត សង្ឃឹមថាយើងជួបគ្នាម្ដងទៀតនៅវគ្គផ្ដាច់ព្រ័ត្រ”។

គួរបញ្ជាក់ផងដែរថា សម្រាប់ការប្រកួតចុងក្រោយរបស់ U-22 កម្ពុជា ក្នុងពូលនឹងត្រូវប៉ះជាមួយម៉ាឡេស៊ី ដែលការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៣រសៀល(ម៉ោងនៅក្នុងប្រទេសកម្ពុជា) នៅកីឡដ្ឋាន Rizal Memorial៕

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង