អ្នកប្រដាល់មកពីឆត្រយោង ៩១១ រឿង សារ័ត្ន ត្រូវអាជ្ញាកណ្ដាលប្រាប់ជាច្រើនដងឲ្យប្រុងប្រយ័ត្នមែនទែន ព្រោះវ៉ៃត្រូវតំបន់ហាមឃាត់កីឡាករថៃច្រើនដងណាស់ ទម្រាំចប់ការប្រកួតឈ្នះពិន្ទុនាជំនួបមិត្តភាពកាលពីថ្ងៃសៅរ៍។
ការប្រកួតរវាងកីឡាករ រឿង សារ័ត្ន និងអ្នកលេងគុនថៃ Palang Kao គឺមិនមែនតែគណៈកម្មការធុញទ្រាន់នោះទេ ចំណែកអ្នកគាំទ្រនៅស្ទូឌីយោផ្ទាល់ក៏ធុញដែរ ដោយសារតែអ្នកទាំងពីរនាក់នេះប្រកួតបានតែបន្តិចត្រូវសម្រាក ឬសម្រួលដើម្បីឲ្យបាត់ចុក។
ការប្រកួតរវាងកីឡាករ រឿង សារ័ត្ន និងអ្នកលេងគុនថៃ Palang Kao គឺមិនមែនតែគណៈកម្មការធុញទ្រាន់នោះទេ ចំណែកអ្នកគាំទ្រនៅស្ទូឌីយោផ្ទាល់ក៏ធុញដែរ ដោយសារតែអ្នកទាំងពីរនាក់នេះប្រកួតបានតែបន្តិចត្រូវសម្រាក ឬសម្រួលដើម្បីឲ្យបាត់ចុក។
កីឡាករថៃហាក់មិនសូវពេញការប្រកួតជាមួយ រឿង សារ័ត្ន ឡើយដោយសារត្រូវចំណុចហាមឃាត់ច្រើនពេក ប៉ុន្តែ សារ័ត្ន ក៏បង្ហាញការសោកស្ដាយ និងសុំទោសទៅកាន់ដៃគូវិញដែរ ព្រោះជាអចេតនាមិនចង់នោះទេ។
ការប្រកួតគូឯក ឬគូមិត្តភាពលើសង្វៀន TV5 នេះគឺសឹងតែអាចទាយបានថាមិនចប់ការប្រកួត៥ទឹកឡើយ តែយ៉ាងណាពួកគេនៅតែអាចបន្តរហូតចប់ចុងចប់ដើម។ មុនចប់ការប្រកួតនេះដែរ ភាគីខាងថៃ ត្រូវចំចំណុចហាមឃាត់ប្រហែល ៣-៤ ដងឯណោះ។
បញ្ជាក់ដែរថា ការប្រកួតលើសង្វៀន TV5 កាលពីថ្ងៃសៅរ៍ ទី៣០ វិច្ឆិកា ២០១៩ នោះគឺមិនមានការប្រកួតជម្រុះដណ្ដើមពានរង្វាន់ទម្ងន់ ៦០គីឡូក្រាមដូចរាល់ដងនោះឡើយ ដោយសារខាងកម្មវិធីទុកពេលសម្រាប់កីឡាករវ៉ៃផ្ដាច់ព្រ័ត្រយកលេខ១-២។ ប៉ុន្តែក៏មានការប្រកួតគូជាតិនិងជាតិ រួមនិងគូអន្តរជាតិ១គូផងដែរគឺ រឿង សារ័ត្ន ឈ្នះពិន្ទុកីឡាករថៃ Palang Kao៕
ប្រភពពី: Sabay
សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង