ប្រដាល់គុនខ្មែរអន្តរជាតិជើងឯកអ្នកប្រយុទ្ធកំពូលថាមពល ឆាមពាន ថ្ងៃទី០១ ខែធ្នូរ ឆ្នាំ២០១៩ កន្លងទៅបានចាប់គូពិសេសរវាងកីឡាករ ឡុង ពិសិដ្ឋ​ ប៉ះជាមួយ ធន់ វិស្ណុ​ នៅក្នុងស្ថានីយ៍ទូរទរទស្សន៍ប៉ុស្ត៍អាសុីអាគ្នេយ៍។

កីឡាករ ធន់ វិស្ណុ​ ដែលជាកូនសិស្សរបស់លោក ធន់ សុភា ចាប់ផ្តើមការប្រកួតភ្លាមនៅក្នុងទឹកទី១ បានវាយសំរុកគ្នាទៅវិញទៅមកដោយមិនញញើតគ្នានោះទេ ហើយនៅក្នុងទឹកទី២ វិស្នុ បានវាយទាំងដៃនឹងជើងធ្វើអោយ ពិសិដ្ខ ដួលបន្ទាប់មកក៏ធ្វើការប្រយុទ្ធគ្នាបន្ត។

លុះចូលដល់ទឹកទី៣ អ្នកទាំងពីរត្រូវលោកអជ្ញារ្យកណ្តាលព្រមានអោយស្តាប់គាត់ផង កុំអោយល្មើសនឹងនទបញ្ជាតបស់ចៅក្រម ពួកគេបានបន្តការវាយគ្នាដោយ ពីសិទ្ ធប្រើក្បាច់ព្រះខ័ន្តពុះសិលាចំផ្ទៃមុខរបស់ វិស្នុ ប៉ុន្តែមិនបែកទេបន្ទាប់មក វិស្នុ ក៏បានវាយបកទៅវិញយ៉ាងធ្ងន់ផងដែរ។

ការប្រយុទ្ធរបស់ ឡុង ពិសិដ្ឋ​ នឹង ធន់ វិស្ណុ​ កាន់តែក្តៅគគុគនៅលើសង្វៀន ប៉ុស្ត៍អាសុីអាគ្នេយ៍ បានធ្វើអោយអ្នកទស្សនានៅទីនោះមានការកោតសសើរយ៉ាងខ្លាំងទៅលើអ្នកទាំងពីរ ពីព្រោះពួកគេឡើងមកគ្មានញញើតគ្នានោះទេវាយគ្នារហូតដល់ទឹកទី៥ដែលជាទឹកបញ្ចប់ មិនមានកីឡាករណាសន្លប់ ត្រូវលោកអជ្ញារ្យកណ្តាលសំរេចអអោយ ឡុង ពិសិដ្ឋ​ ជាអ្នកឈ្នះដោយពិន្ទុ៕

ចង់ដឹងថាកីឡាករគូពិសេស ឡុង ពិសិដ្ឋ​ ប៉ះ ធន់ វិស្ណុ​ វាយគ្នាល្អមើលយ៉ាងណានោះសូមទស្សនាវិដេអូខាងក្រោមនេះ:

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង