ការប្រកួតប្រដាល់គុនខ្មែរអន្តរជាតិជើងឯកអ្នកប្រយុទ្ធកំពូលថាមពល ឆាមពាន ថ្ងៃទី០១ ខែធ្នូរ ឆ្នាំ២០១៩ កន្លងទៅ​​ កក្រើកសង្វៀនឆេមពាន! គូអន្តរជាតិ ឃីម បូរ៉ា ប៉ះ ផាត ផាង៉ាម​​ នៅក្នុងស្ថានីយ៍ទូរទរទស្សន៍ប៉ុស្ត៍អាសុីអាគ្នេយ៍។

ចាប់ផ្តើមការប្រកួតភ្លាមនៅក្នុងទឹកទី១ អ្នកទាំងពីរមិនបានវាយសំរុកគ្នានោះទេគ្រាន់តែសាកក្បាច់គ្នាលេងប៉ុណ្ណោះ​ លុះចូលដល់ទឹកទី២​ ពួកគេចាប់ផ្តើមវាយគ្នាដោយប្រើដៃ នឹងជើងចេញបន្តិចបន្តួចទៅវិញទៅមក​ ចូលដល់ទឹកបន្ទាប់ ឃីម បូរ៉ា បានប្រើក្បាច់របស់ខ្លួនជ្រុលដួលខ្លួនឯង។

ចំណែកឯទឹកទី៤ នឹងទឹកទី៥ វិញអ្នកទាំងពីរចាប់ផ្តើមប្រយុទ្ធគ្នាយ៉ាងខ្លាំងដោយ បូរ៉ា ប្រើកណ្តាប់ដៃធ្ងន់ជាងជើង ប៉ុន្តែមិនធ្វើអោយកីឡាករថៃរបួសនោះទេ ហើយផាត ផាង៉ាម​​ បានម៉ាត់១ដៃយ៉ាងធ្ងន់ទៅលើ បូរ៉ា នឹងប្រើជើងរន្ទះទៀតផង បន្ទាប់មកពួកគេប្រើខ្មងជើងកាប់ទល់គ្នាហើយ បូរ៉ា ម៉ាត់១ដៃស្តាំ ចំផ្ទៃមុខ ផាង៉ាម យ៉ាងដំណំ នឹងបន្តប្រយុទ្ធទៀតរហូតដល់បញ្ចប់ការប្រកួត លោកចៅក្រមសំរេចអោយអ្នកទាំងពីរស្មើរគ្នា៕

ចង់ដឹងថាកីឡាករគូពិសេស ឃីម បូរ៉ា ប៉ះ ផាត ផាង៉ាម​​ វាយគ្នាល្អមើលយ៉ាងណានោះសូមទស្សនាវិដេអូខាងក្រោមនេះ:

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង