ហ្វីលីពីន៖ ការចាប់ឆ្នោតរកដៃគូសម្រាប់ការប្រកួតវិញ្ញាសាគុនខ្មែររបស់កីឡាករ និងកីឡាការិនីទាំង៥រូបរបស់កម្ពុជា នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០ បានរកឃើញហើយកាលពីម្សិលមិញ។

លទ្ធផលចាប់ឆ្នោតមានដូចតទៅ៖

បុរស

ហ៊ីម គីមរៀង vs Naruephon Chittra (ថៃ) ប្រភេទទម្ងន់ ៤៨គីឡូក្រាម
វ៉ាន់ វឿន vs Nguyen Quang Huy (វៀតណាម) ប្រភេទទម្ងន់ ៥៤គីឡូក្រាម
តាញ់ មករា vs Kay Ketnouvong (ឡាវ) ប្រភេទទម្ងន់ ៥៧គីឡូក្រាម
ឡៅ ចិត្រា vs Soubin Banxadeth (ឡាវ) ប្រភេទទម្ងន់ ៦៣,៥គីឡូក្រាម
នារី
សម ថារ័ត្ន vs Bui Yen Ly (វៀតណាម) ប្រភេទទម្ងន់ ៥៤គីឡូក្រាម

គួរឲ្យដឹងដែរថា សម្រាប់ដៃគូរបស់ ឡៅ ចិត្រា កីឡាករឡាវ Soubin Banxadeth ធ្លាប់ប៉ះអ្នកប្រដាល់មកពីក្លិបឆ័ត្រយោង៩១១ ម្ដងរួចទៅហើយកាលពីខែមីនា កន្លងទៅនៅសង្វៀនរបស់ប៉ុស្ដិ៍ CNC ដោយកាលនោះ ចិត្រា បានវាយឲ្យសន្លប់នៅក្នុងទឹកទី២ ដោយផ្លែជង្គង់។

បើតាមប្រសាសន៍របស់ឯកឧត្តម ហេង សុខន អនុប្រធានសហព័ន្ធកីឡាគុនខ្មែរ និងជាប្រធានប្រតិភូដឹកនាំកីឡាករគុនខ្មែរចេញទៅស៊ីហ្គេម បានឲ្យដឹងថាតាមរយៈលទ្ធផលនៃការចាប់ឆ្នោត កីឡាករ ហ៊ីម គីមរៀង បានកក់មេដាយសំរឹទ្ធ ១គ្រឿងរួចជាស្រេចនៅក្នុងដៃ៕
Credit: khmerlaod

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង