កូន​នាគ​ខេត្ត​ប៉ៃលិន​ វង្ស​ ណយ​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី២​ ធ្នូ​ ២០១៩​ គេ​ឃើញ​កីឡាករ​រូប​នេះ​បង្ហាញ​មុខ​លើ​សង្វៀន​ទូរទស្សន៍​ប៉ុស្តិ៍លេខ៥ ​ប៉ុន្តែ​មិន​មែន​ឡើង​ប្រកួត​ទេ ​គឺ​ឡើង​ទទួល​ប្រាក់​លើក​ទឹកចិត្ត​ដែល​មាន​ស្នាម​បែក​រហូត​ដល់​២០ថ្នេរ។​ ក្នុង​១ថ្នេរ​ខាង​កម្មវិធី​ឧបត្ថម្ភ​ចំនួន​៣ម៉ឺន​រៀល​ ដូច្នេះ​២០ថ្នេរ​បាន​រហូត​ដល់​៦០ម៉ឺន​ឯ​ណោះ។​

ការ​ប្រកួត​បែករហូត​២០ថ្នេរ​នេះ គឺ​អំឡុង​ពេល​កីឡាករ​កម្ពុជា​រូប​នេះ​ប៉ះ​ជា​មួយ​កីឡាករ​អ៊ីរ៉ង់​ ក្នុង​កម្មវិធី​ Khmer Fight​ នៅ​ឯ​ខេត្ត​កំពង់ស្ពឺ​ កាល​ពី​ថ្ងៃ​ទី៣​ ខែ​វិច្ឆិកា​ ២០១៩​ កន្លង​ទៅ​នេះ៕​