កីឡាករជម្រើសជាតិកម្ពុជាខាងផ្នែកកីឡាម៉ូតូទឹក (Jet Ski) សាលី អ៊ូមើត បានឈ្នះមេដាយមាសពិភពលោក មុននេះបន្តិច នៅក្នុងការប្រកួតព្រឹត្តិការណ៍ Thai Airways International Jet Ski World Cup 2019 នៅខេត្ត Pattaya ប្រទេសថៃ នេះបើតាមការបង្ហោះនៅលើទំព័រ Facebook ផ្លូវការរបស់កីឡាករផ្ទាល់។

គួរឲ្យដឹងដែរថា សាលី អ៊ូមើត ក៏ជាម្ចាស់មេដាយមាសរបស់កម្ពុជា ប្រភេទកីឡាម៉ូតូទឹក (Jet Ski) ក្នុងព្រឹត្តិការណ៍កីឡាប្រចាំទ្វីបអាស៊ី Asian Games ផងដែរ៕

សូមទស្សនាវីដេអូនៃការឈ្នះមេដាយមាសមុននេះ នៅខាងក្រោម៖

Credit: Khmerlaod