​កីឡា​ការិនី​កម្ពុជា ចេសា ខាន់ ​បាន​យក​ឈ្នះ​លើ​ក្រុម​វៀតណាម ​ដោយ​មិន​ពិបាក​នោះ​ទេ ​ក្នុង​ការ​ប្រកួត​ជឺ​ជី​តស៊ូ​(Jiu-Jitsu) ​នៅ​មុន​នេះ​បន្តិច។

ចេសា ​ជា​កំពូល​អ្នក​ប្រកួត​ជឺ​ជី​តស៊ូ​(Jiu-Jitsu)​​របស់​កម្ពុជា ​ដោយ​នាង​ទើប​តែ​យក​មេដាយ​មាស​បាន​ក្នុង​ព្រឹត្តិការណ៍ Asian Game ​កាល​ពី​ឆ្នាំ​២០១៨​កន្លង​ទៅ។ ដូច្នេះ​នៅ​ស៊ីហ្គេម​នេះ ​ហាក់​មិន​ពិបាក​អ្វី​ឡើយ​សម្រាប់​នាង នេះ​មាន​ន័យ​ថា​នាង​បាន​ចូល​ក្នុង​វគ្គ​ដណ្ដើម​យក​មេដាយ​ជូន​ជាតិ​ទៀត​ហើយ។ ក្រៅ​ពី ចេសា ​កីឡាករ​ ខូវ វិ​វ​ឌ្ឍ​នា ក៏​បាន​យក​ឈ្នះ​ដៃ​គូ​ដើម្បី​ឡើង​ទៅ​វគ្គ​បន្ត​ទៀត​ផង​ដែរ។។

ហើយកីឡាការិនីជម្រើសជាតិកម្ពុជា ខាន់ ចេសា បានធ្វើឲ្យគ្រួសារកីឡាជឺជិតស៊ូពិភពលោកភ្ញាក់ផ្អើល និងស្ងើចសរសើរជាថ្មីទៀតហើយ បន្ទាប់ពីនាងទទួលចំណាត់ថ្នាក់លេខ១ ខ្សែក្រវាត់ពណ៌ស្វាយពិភពលោក ពីសហព័ន្ធកីឡាជឺជិតស៊ូអន្ដរជាតិ-ប្រេស៊ីល(IBJJF)៕

គួរបញ្ជាក់ថា ខាន់ ចេសា ត្រូវបានថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋខ្មែរ ចាត់ទុកជាវីរកីឡាការិនីម្នាក់ បន្ទាប់ពីនាងដណ្ដើមបានមេដាយមាស ១គ្រឿង ក្នុងការប្រកួតកីឡាអាស៊ី ឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូនេស៊ី ។ លើសពីនេះ ចេសា ក៏ធ្លាប់ដណ្ដើមបានមេដាយលើឆាកអន្ដរជាតិ និងកម្រិតពិភពលោកស្ទើររាប់ភ្លេចផងដែរ៕