លោកគ្រូង្វឹក Felix G.Dalmas រត់ទៅអោប កែវ សុខផេង ក្រោយចប់ប្រកួតរវាងក្រុមកម្ពុជា ប៉ះជាមួយ​ មីយ៉ាន់ម៉ា​ (វីដេអូ) ដោយប្រិយមិត្បានតជ្រាបច្បាស់រួចហើយថាចំពោះការប្រកួតដ៌ស្វិតស្វាញ ១នេះមានលទ្ធផលត្រឹម​ ២ទល់២។

ការប្រកួតកីឡាស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីន ក្រុម​មីយ៉ាន់ម៉ាអាយុក្រោម២២ឆ្នាំ ២-២ កម្ពុជាអាយុក្រោម២២ឆ្នាំ ​លទ្ធផល​ការទាត់បាល់១១ម៉ែត្រ​ ៥​:៤ ខ្សែប្រយុទ្ធ​ដ៏​ឆ្នើម​របស់​កម្ពុជា កែវ សុខ​ផេង​ ​បាន​ជួយ​កម្ពុជា​តាម​ស្មើ​មី​យ៉ា​ន់​ម៉ា ទៅ​ហើយ លទ្ធផល​៩០​នាទី​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ២-២ ។

ក៏ប៉ុន្តែការទាត់បាល់ប៉េណាំងទីចុងក្រោយបង្អស់ សុខផេង​ ​គ្មាន​សំណាង ទា​ត់បាល់បុក​បង្គោល​ទី ធ្វើ​អោយរូបគេ បាន​ផ្ដួលខ្លួនទៅ​លើ​ទីលានយំ​បង្ហូរទឹកភ្នែក​បង្ហាញ​ពី​ទំហំ​ឈឺចាប់ និង​សោកស្តាយ​ចំពោះ​ការ​ទាត់​បាល់​១១​ម៉ែត្រ មិន​បាន​សម្រេច​មួយ​នេះ ។​ ​ក្តី​ឈឺចាប់​ចំពោះ​បរាជ័យ​មួយ​នេះ កែវ សុខ​ផេង បាន​បង្ហោះ​សារ​ភ្លាម​ៗ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ខ្លួន យ៉ាង​ខ្លី​ថា «​កំហុស​គ្រប់យ៉ាង​មក​ពី​រូប​ខ្ញុំ​» ។

​បន្ទាប់​ពី​សារបង្ហោះ​ចេញមិនបាន​ប៉ុន្មាន​នាទីផង កីឡាករ​ កែវ សុខ​ផេង ទទួល​បាន​សារ​លើកទឹកចិត្ត​ជា​ច្រើន ចេញពី​បេះដូង​អ្នកគាំទ្រក្រុម​គោព្រៃ​កម្ពុជា​យ៉ាងច្រើន​ក្រៃ ។ ជាពិសេសទៀតលោកគ្រូង្វឹក Mr. Felix G.Dalmas បានរត់ទៅអោប សុខផេង និងលើកទឹកចិត្តផងដែល អង្អែលខ្នងប្រកបដោយភាពកក់ក្តៅ៕