ការប្រកួតប្រដាល់គុនខ្មែរ ក្នុងកម្មវិធីរបស់ស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍កាលពីព្រឹកថ្ងៃអាទិត្យកន្លងទៅ ជើងខ្លាំងកម្ពុជាកីឡាករ មឿន សុខហ៊ុច បានប្រកួតឈ្នះកីឡាករឆ្លងដែនមកពីប្រទេសថៃ ចេកសាយ៉ាម (ចេកនួន) ដោយកីឡាករថៃបោះបង់ចោលការប្រកួតនៅក្នុងទឹកទី៤។

គោះជួងចាប់ផ្ដើមការប្រកួតភ្លាម កីឡាករទាំងពីរបានបើកការសម្រុកគ្នាទៅវិញទៅមកខ្លាំងៗ ដែលបានធ្វើឲ្យការប្រកួតជក់ចិត្តជាខ្លាំង និងទស្សនិកជនហ៊ោពេញស្ទូឌីយោតែម្ដង។ យ៉ាងណា នៅចុងទឹកទី៣ មឿន សុខហ៊ុច បានប្រើកែងបត់ស្ដាំវាយចូលពេញចម្រុះធ្វើឲ្យលោកអាជ្ញាកណ្ដាលរាប់ទៅលើកីឡាករថៃមុននឹងបញ្ចប់ទឹកទី៣។ ប៉ុន្តែមុនចូលទឹកទី៤ កីឡាករថៃបានសម្រេចចិត្តបោះបង់ចោលការប្រកួតតែម្ដងដោយសារតែរបួសចម្រុះធំពេក៕

ចង់ឃើញថា មួយកែងបត់នោះរបស់ សុខហ៊ុច ចូលពេញចម្រុះកីឡាករថៃយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Credit: Khmerlaod