ការប្រកួតប្រដាល់គុនខ្មែរ ក្នុងកម្មវិធីរបស់ស្ថានីយ៍ទូរទស្សន៍ CNC កាលពីព្រឹកថ្ងៃសៅរ៍កន្លងទៅ សិស្សគុនមកពីក្លិបពុទ្ធសិរីវង្ស កីឡាករ ពុទ្ធ សំបូរ បានប្រកួតឈ្នះកីឡាករឆ្លងដែនមកពីប្រទេសអ៊ីរ៉ង់ Amin Ghadiri ដោយកីឡាករអ៊ីរ៉ង់បោះបង់ចោលការប្រកួតនៅក្នុងទឹកទី១។

ការប្រកួតរវាងកីឡាករទាំងពីរធ្វើឡើងក្នុងប្រភេទទម្ងន់ ៦០គីឡូក្រាម។ ចាប់ផ្ដើមទឹកទី១ បានត្រឹមតែ១នាទីប៉ុណ្ណោះ កីឡាករអ៊ីរ៉ង់ បានបោះបង់ចោលការប្រកួត ដោយបានបង្ហាញអាការឈឺនៅត្រង់ពោះទឹក ដោយ ពុទ្ធ សំបូរ មិនទាន់បានចេញអាវុធបានច្រើននៅឡើយផង៕

ចង់ឃើញថា កីឡាករអ៊ីរ៉ង់ បោះបង់ការប្រកួតលឿនយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Credit: Khmerlaod