ការប្រកួតប្រដាល់គុនខ្មែរ ក្នុងកម្មវិធីរបស់ស្ថានីយ៍ទូរទស្សន៍ CNC កាលពីព្រឹកថ្ងៃសៅរ៍ម្សិលមិញ អ្នកលេងកែងមកពីខេត្តព្រៃវែង ធឿន ធារ៉ា បានប្រកួតឈ្នះកីឡាករឆ្លងដែនមកពីប្រទេសថៃ ធុតស៏ភុន ផេតចិន្តា ដោយផ្ដួលកីឡាករថៃឲ្យសន្លប់ធំនៅក្នុងទឹកទី៣។

ការប្រកួតនៅក្នុងទឹកទី១ និងទឹកទី២ កីឡាករទាំងពីរមិនបានចេញអាវុធគួរឲ្យកត់សម្គាល់នោះទេ ដោយគ្រាន់តែស្ទាបស្ទង់គ្នាទៅវិញទៅមក និងរង់ចាំអ្នកចេញមុនរៀងខ្លួន។ យ៉ាងណាចូលដល់ទឹកទី៣ ធឿន ធារ៉ា បានឆ្មក់វ៉ៃកែងឆ្វេងចូលពេញធ្វើឲ្យ ធុតស៏ភុន សន្លប់ធំនិងត្រូវលោកអាជ្ញាកណ្ដាលបញ្ឈប់ការប្រកួតភ្លាមៗតែម្ដង៕

ចង់ឃើញថា មួយកែងរបស់ ធឿន ធារ៉ា ធ្វើឲ្យកីឡាករថៃសន្លប់យ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖