ក្រោយផ្តួល Tottenham Hotspur និង Manchester City ព្រមទាំង AZ Alkmaar ក្រុមបិសាចក្រហម Manchester United បានត្រឹមទទួលលទ្ធផលស្មើគ្នានៅក្នុងផ្ទះរបស់ពួកគេនាកីឡាដ្ឋាន Old Trafford នៅក្នុងលទ្ធផល ១ទល់និង១ ជាមួយ Everton កាលពីថ្ងៃអាទិត្យ។

បន្ទាប់ពីកំហុសដោយអចេតនារបស់ខ្សែការពារស៊ុយអ៊ែត Lindelof ធ្វើអោយគ្រាប់បាល់ចូលទីខ្លួនឯងនៅនាទីទីនៅនាទីទី៣៦ កីឡាករវ័យក្មេង Mason Greenwood របស់ក្រុមម្ចាស់ផ្ទះបានជួយសង្គ្រោះអោយក្រុមវាយបកតាមស្មើជាមួយការស៊ុតបាល់ជើងឆ្វេងពីចំងាយ បញ្ចូលទីនៅនាទីទី៧៧ ខណៈអ្នកចាំទី Jordan Pickford មិនអាចជួយសង្គ្រោះបាល់បានទេ។

ក្រោយបង្ហាញទម្រង់លេងយ៉ាងលំបាកអ្នកគាំទ្ររបស់ក្លឹបបានប្រើប្រាស់បណ្តាញសង្គម Tweeter រិះគន់ ប្រធានក្រុមគឺ ខ្សែការពារកណ្តាល Harry Maguire ដែលបានបង្ហាញទម្រង់លេងមិនសក្តសមនិងតម្លៃខ្លួន ៨០លានផោនដែលក្លឹបបានទិញរូបគេកាលពី រដូវក្តៅពីក្លឹបកញ្ជ្រោងខៀវ Leicester City មកនោះ។