លោក Diego Maradona ចង់អោយអតីតគ្រូបង្វឹកក្រុម Tottenham លោក Mauricio Pochettino ទទួលបន្ទុកដឹកនាំក្រុម Boca Juniors បន្ទាប់ពីអ្នកចាត់ការសញ្ជាតិអាហ្សង់ទីនវ័យ ៤៧ឆ្នាំរូបនេះធ្លាប់មានទំនាក់ទំនងជាមួយបិសាចក្រហម Manchester United, Arsenal និង Bayern Munich ចាប់តាំងពីរូបលោកត្រូវបានក្រុមមាន់ខ្នាយមាសបញ្ចប់តួនាទីកាលពីខែមុន។

Maradona វីរបុរសក្រុមជម្រើសជាតិអាហ្សង់ទីនដែលបានដឹកនាំក្រុមលើកពាន World Cup ១៩៨៦ បច្ចុប្បន្នមានតួនាទីជាគ្រូបង្វឹកនៅលីកកំពូលអាហ្សង់ទីន​ Superliga ឈ្មោះ Gimnasia បានណែនាំ Pochettino អោយសម្លឹងឃើញឪកាសវិលត្រឡប់ទៅស្រុកកំណើតវិញនិងដឹកនាំ Boca ដែលកំពុង ស្វែងរកគ្រូបង្វឹកថ្មីបន្ទាប់ពីលោក Gustavo Alfaro បានលាឈប់ពីតំណែង។

អតីតខ្សែប្រយុទ្ធ Napoli លោកម៉ារ៉ាដូណាបានបដិសេធឪកាសទៅដឹកនាំក្លឹបយក្សអាហ្សង់ទីនមួយនេះជាមួយហេតុផលដែលលោកមិនពេញចិត្ត និងថ្នាក់ដឹកនាំរបស់ក្លឹបមួយចំនួននិងបានប្រាប់យ៉ាងខ្លីថាៈ ដំបូងបំផុតនាពេលនេះខ្ញុំចង់ជួយក្រុម Gimnasia ចេញពីតំបន់ដែលត្រូវកាត់ចេញ។ បច្ចុប្បន្ន Boca Junior បច្ចុប្បន្នឈរនៅលំដាប់ទី២ នៅក្នុង លីគកំពូលអាហ្សង់ទីន Superliga បន្ទាប់ពីក្រុម Argentino Juniors ខណៈ Gimnasia របស់លោក Maradona ស្ថិតនៅលេខរៀងទី២១ ក្នុងក្រុមទាំង២៤។