ខ្សែប្រយុទ្ធអន្តរជាតិជប៉ុន Takumi Minamino បង្ហាញខ្លួនសរុបបាន ១៩៩ ដងសម្រាប់ក្រុម Salzburg នៅលីកកំពូលអូទ្រីស ដោយស៊ុតបញ្ចូលទី​បាន ៦៤ គ្រាប់ខណៈដែលរូបគេបង្ហាញខ្លួន ២២ លើកអោយក្រុមជម្រើសជាតិជប៉ុន និងរកបាន ១១ គ្រាប់ចាប់តាំងពីបង្ហាញខ្លួន​លើក​ដំបូង​នៅខែតុលាឆ្នាំ ២០១៥ ។យ៉ាងណាមិញរដូវកាល២០១៩-២០២០នេះ Minamino រកបាន៩គ្រាប់ក្នុងការបង្ហាញខ្លួន២២ប្រកួតនិង Assist ១១ដង។

ម្ចាស់ជើងឯក Champion League គឺហង្សក្រហម Liverpool បានបញ្ជាក់ជាផ្លូវការណ៏កាលពីថ្ងៃព្រហស្បត្ត៏ស្តីពីការទិញយកកីឡាករខ្សែប្រយុទ្ធ​ស្លាបវ័យ ១៩ឆ្នាំរូបនេះ មកកាន់ទឹកដី Anfield នៅខែមករា ២០២០ ខាងមុខនេះក្នុងតម្លៃផ្តាច់កុងត្រាត្រឹមតែ៧.២៥លានផោនប៉ុណ្ណោះ។
ទស្សនាវីដេអូខាងក្រោម: