បរទេស៖ Liverpool បានយល់ព្រមលក់កីឡាករអន្តរជាតិជប៉ុន Takumi Minamino ទៅឱ្យ Monaco ក្នុងតម្លៃ១៨ លានអឺរ៉ូ។ក្រុមដែលកំពុងមានវត្តមាននៅ​ក្របខណ្ឌ Ligue ១ជាក្លឹបដែលបានចាប់អារម្មណ៍ចង់នាំយកកីឡាករ វ័យ ២៧ ឆ្នាំដែលបានផ្ទេរពី Red Bull Salzburg របស់អូទ្រីសមកកីឡាដ្ឋានAnfield ក្នុងតម្លៃ ៧.២៥ លានផោនក្នុងឆ្នាំ ២០២០ ។

Leeds Utd facing major Serie A challenge in bid to complete Takumi Minamino  coup

Minaminoរកបានគ្រាប់បាល់ច្រើនបំផុតគឺ ១៤គ្រាប់ក្រោយបង្ហាញខ្លួន៥៥ប្រកួតសម្រាប់Liverpool និងជាគ្រាប់បាល់ដែលរកបានច្រើនបំផុតសម្រាប់ការ​ប្រកួតលីកក្នុងស្រុក។ហើយកាលពីរដូវកាលមុន គ្រាប់​បាល់​ទាំង​ប្រាំពីរ​គ្រាប់​របស់ Minamino គឺបានជួយអោយលោក Jurgen Klopp ​ឈ្នះ​ពាន FA Cup និង League Cup។

Minamino adds to Firmino injury headache for Liverpool after withdrawing  from Japan squad | Goal.com English Saudi Arabia

ទោះយ៉ាងណាMinamino បង្ហាញខ្លួនត្រឹមតែ១១ លើកប៉ុណ្ណោះនៅក្របខណ្ឌ  Premier League ខណៈ Liverpool បានបញ្ចប់រដូវកាលដោយ​មានគម្លាតមួយពិន្ទុពីក្រុមម្ចាស់ជើងឯក Manchester City ។ Minamino ក៏ធ្លាប់បានលេងខ្ចីជើងអោយ Southampton សម្រាប់រដូវកាល ២០២១-២០២២ ផងដែរ។រីឯខ្សែប្រយុទ្ធសញ្ជាតិសេណេហ្គាល់ Sadio Mane ក៏ខិតកាន់តែកៀកក្នុងការផ្លាស់ទៅ Liverpool បន្ទាប់ពីក្លឹប បានយល់ព្រមលើតម្លៃខ្លួន ៣៥.១ លានផោន សម្រាប់កីឡាករអន្តរជាតិសេណេហ្គាល់វ័យ ៣០ ឆ្នាំ  ពោលគឺបន្ទាប់ពីLiverpool ទិញខ្សែ​ប្រយុទ្ធ​អ៊ុយរូហ្គាយ Darwin Nunez ពី Benfica ក្នុង​តម្លៃ​ ៦៤ លាន​ផោន។