បរទេស៖ Leeds United និង Monaco បានដាក់សំណើរសម្រាប់ការផ្ទេរយក Takumi Minamino ប៉ុន្តែត្រូវបានហង្សក្រហម  Liverpool បដិសេធ​ដោយក្រុមការពារតំណែងជើងឯកអង់គ្លេសមិនមានបំណងអោយកីឡាករអន្តរជាតិជប៉ុនរូបនេះ ចាកចេញក្នុង​ខែ​មករា​នៅឡើយទេ។

Takumi Minamino To Remain At Anfield This Season - Sports Illustrated  Liverpool FC News, Analysis, and More

ខ្សែបម្រើ-ប្រយុទ្ធវ័យ២៧ ឆ្នាំរូបនេះបានតស៊ូបង្ហាញខ្លួន ជម្រើស១១នាក់ ទៀងទាត់ក្រោមការដឹកនាំ​របស់​លោក Jurgen Klopp ដោយចាប់ផ្តើមបានត្រឹមតែ ៦ ដងប៉ុណ្ណោះក្នុង១៨ លើក គ្រប់ការប្រកួត​ទាំង​អស់​នៅ​រដូវ​កាល​នេះ។

Takumi Minamino: Liverpool sign Red Bull Salzburg midfielder | Football  News | Sky Sports

Liverpool បានផ្ទេរយកកីឡាករអន្តរជាតិជប៉ុនរូបនេះពីក្លឹបជើងឯកអូទ្រីស Red Bull Salzburg ក្នុងខែមករាឆ្នាំ ២០២០ ក្នុងតម្លៃ៧.២៥ លានផោន ប៉ុន្តែ  Minamino បានចូលរួមជាមួយ Southampton ក្នុងលក្ខខណ្ឌខ្ចីជើង នៃរដូវកាលមុនដោយ​ស៊ុត​បញ្ចូលទីបាន ២ គ្រាប់ក្នុងការបង្ហាញខ្លួន ១០ លើកមុននឹងត្រលប់ទៅ Anfield វិញនៅដើមរដូវកាលនេះ ។ កីឡាករពាក់អាវស្លាកលេខ ១៨ របស់ Liverpool ក៏បានបង្ហាញខ្លួនសរុបចំនួន ៤៩ លើក និងស៊ុតបញ្ចូលទីបាន ១០ គ្រាប់ក្នុងនោះមាន ៤ គ្រាប់នៅក្នុង EFL Cup រដូវកាលនេះ៕

 

ប្រភពព័ត៍មាន៖ Sportsmole