បាងកក៖ ការប្រកួតប្រដាល់សេរី ក្នុងកម្មវិធី MX Muay Xtreme របស់ស្ថានីយប៉ុស្ដិ៍លេខ៣១ថៃ កាលពីថ្ងៃអាទិត្យកន្លងទៅ កីឡាករកម្ពុជា អេលីត វិចិត្រ បានប្រកួតឈ្នះកីឡាករម្ចាស់ផ្ទះថៃ PENTOR ឲ្យសន្លប់ធំនៅក្នុងទឹកទី១។

ការប្រកួតធ្វើឡើងក្នុងប្រភេទទម្ងន់៥៨គីឡូក្រាម និងមានតែ៣ទឹកប៉ុណ្ណោះ។ គ្រាន់តែគោះជួងចាប់ផ្ដើមការប្រកួតមិនទាន់បាន១០វិនាទីផង អេលីត វិចិត្រ បានចេញមួយដៃស្ដាំចូលពេញធ្វើឲ្យអាជ្ញាកណ្ដាលរាប់ទៅលើ PENTOR ម្ដង។

មិនឲ្យឆ្លងផុតទឹកទី១ កូនសិស្សរបស់លោកគ្រូ ស៊ន អេលីត បានចេញដៃយ៉ាងញាប់រហូតធ្វើឲ្យអាជ្ញាកណ្ដាលរាប់ម្ដងទៀត មុននឹងសម្រេចចិត្តបញ្ឈប់ការប្រកួតតែម្ដងនៅពាក់កណ្ដាលទឹកទី១នោះ៕

ចង់ឃើញថា ដៃរបស់ អេលីត វិចិត្រ ល្អយ៉ាងនោះ ទៅទស្សនាការប្រកួតនៅខាងក្រោមទាំងអស់គ្នា៖