លោក Jose Mourinho គ្រូបង្វឹកក្រុមមាន់ខ្នាយមាស Tottenham ជឿជាក់ថាប្រព័ន្ធជំនួយការអាជ្ញាកណ្តាលរឺហៅកាត់ថា វីអេអរ(VAR) កំពុងសម្លាប់លីកល្អបំផុតនៅលើពិភពលោក ខណៈដែលក្រុមមានមូលដ្ឋាននៅទីក្រុងឡុងដ៏មួយនេះសម្រេច ប្តឹងឧទ្ធរណ៍ចំពោះការពិន័យកាតក្រហមខ្សែប្រយុទ្ធ Son Heung-min កំលុងពេល Tottenham ប្រកួតចាញ់ម្ចាសផ្ទះ Chelsea ២ទល់និង០ កាលពីថ្ងៃអាទិត្យសប្តាហ៏មុន ពីបទទាត់ទៅលើខ្សែការពារ Antonio Rudiger។

ការបណ្តេញចេញនេះកើតមានឡើងនៅនាទី៦២ បន្ទាប់ពីមានអន្តរាគមន៍របស់ VAR ខណៈ អាជ្ញាកណ្តាល Anthony Taylor ដំបូងឡើយមើលឃើញថា Son មិនមានសកម្មភាពល្មើសអ្វីឡើយស្របពេលជំនួយការអាជ្ញាកណ្តាលដែលកាន់កាប់ប្រព័ន្ធ VAR លោក Paul Tierney បានបដិសេធមិនយល់ស្រប។

អ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់ បញ្ចាក់ដូច្នេះថាៈ ខ្ញុំគិតថាលោក Tierney យល់ខុសហើយនេះគឺជាប្រទេសអង់គ្លេសក្របខ័ណ្ឌ Premier League ដែលជាការប្រកួតប្រជែងដ៏ល្អបំផុតនៅលើពិភពលោកហើយប្រសិនយើងផ្លាស់ប្តូរពួកគេចេញយើងកំពុងសម្លាប់លីកល្អបំផុតនៅលើពិភពលោកហើយ។

លោក Paul Tierney ជាអ្នកកាន់ឧបករណ៏ VAR សំរេចចិត្តផ្ទុយពីអាជ្ញាកណ្តាលលោក Anthony Taylor ដែលស្ថិតក្នុងចម្ងាយ៥ ម៉ែត្រពីកន្លែងកើតហេតុ ថាមិនមានការផ្តល់កាតក្រហមទេ។ ដូច្នេះតើអ្នកណាជាអាជ្ញាកណ្តាលក្នុងការប្រកួតនេះ? មិនមែនលោក Taylor ទេរឺ?។