វីរកីឡាការិនី កែ ឡេង ត្រូវបានតម្លើងឋានន្តរស័ក្ដិមួយកម្រិតទៀត ជាឧត្តមសេនីយ៍ទោ (ផ្កាយ២) ក្រោយឈ្នះបានមេដាយមាសពិភពលោក ការប្រកួតប៉េតង់ជើងឯកពិភពលោក ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីខែវិច្ឆិកាកន្លងទៅ។

ការប្រកាសតែងតាំង និងបំពាក់ឋានន្តរស័ក្ដិជូនវីរកីឡាការិនី កែ ឡែង ប្រារព្ធទៅក្រោមអធិបតីភាពរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ ក្នុងឱកាសពិធីបូកសរុបលទ្ធផលការងារកីឡាកងយោធពលខេមរភូមិន្ទឆ្នាំ​២០១៩ និងលើក​ទិសដៅអនុវត្តបន្ត កាលពីព្រឹកមិញ។

វីរកីឡាការិនី កែ​ ឡេង ជាកីឡាការិនីទីមួយ ដែលអាចឈ្នះមេដាយមាសពិភពលោកចំនួន៤លើកជាប់គ្នា ខណៈមេដាយមាសចុងក្រោយរបស់អ្នកស្រីរកបានដោយយកឈ្នះកីឡាការិនីឡាវ BIVILAK THEPPHAKAN ក្នុងវគ្គផ្ដាច់ព្រ័ត្រដោយលទ្ធផល ៣៦ទល់នឹង២២ កាលពីថ្ងៃទី២២ ខែវិច្ឆិកា កន្លងទៅ។

តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា គឺចំពោះកីឡាករ និងកីឡាការនីដែលមានឈ្មោះជាមន្ត្រីរាជការ នឹងត្រូវតម្លើងឋានន្តរស័ក្ដិមួយកម្រិត បើសិនជាអាចដណ្ដើមបានមេដាយមាសថ្នាក់ពិភពលោកមកជូនជាតិមាតុភូមិ៕

ប្រភពពី: Khmerlaod