កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ក្រុមនាគខៀវបឹងកេត បានបញ្ចេញនូវឈុតសម្លៀបំពាក់ថ្មីក្នុងរដូវកាលនេះ(Special Edition) ដោយមានជម្រើសដល់ទៅ៥ពណ៌មានដូចជា ពណ៌ផ្ទៃមេឃ ខៀវ បៃតងខ្ចី លឿង និងក្រហម រួមជាមួយនឹងការរចនាដ៏ស្រស់ស្អាត ដើម្បីអន្ទងចិត្តអ្នកគាំទ្រ។

យ៉ាងណាយោងតាមការបញ្ជាក់ពីសំណាក់គេហទំព័រផ្លូវការរបស់ក្រុម បឹងកេតដែលបានបង្ហោះលើបណ្ដាញសង្គម Facebook បានឲ្យដឹងថា ឈុតថ្មីនេះក៏បានធ្វើឡើងសម្រាប់អ្នកគាំទ្រនារីៗផងដែរ (Women Version)។

គួររម្លឹកផងដែរ គិតមកទល់នេះក្រុមបឹងកេតចុះកុងត្រានាំយកកីឡាករចំណូលថ្មីបានចំនួនប្រាំរូប រួមមានខ្សែការពារសញ្ជាតិកូឌីវ័រ Anderson Zogbe កីឡាករវ័យក្មេង សៅ វ៉ៃហ្វី សៀងចន្ធា ជុង មករា និងអ្នកចាំទី ថា ច័ន្ទឬទ្ធី ដើម្បីត្រៀមតតាំងប្រជែងពានរដូវកាលថ្មី២០២០៕

បើចង់ដឹងថាឈុតថ្មីរបស់បឹងកេតស្អាតយ៉ាងណានោះ សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ៖

Credit: Khmerlaod