កាលថ្ងៃសុក្រទី ១០ មករា ONE Championship បានចាប់ផ្ដើមរៀបចំការប្រកួតបើកទំព័រឆ្នាំថ្មីរបស់ខ្លួនដោយដាក់ឈ្មោះថា ONE: A NEW TOMORROW នៅរាជធានីបាងកកប្រទេសថៃ។ ការប្រកួត ១២ គូខ្លាំងៗនៅសង្វៀន Impact Arena គួរឲ្យចាប់អារម្មណ៍ពីស្ថាប័នរៀបចំព្រឹត្តិការណ៍កីឡាលំដាប់ពិភពលោកមួយនេះ។ ៥គូខាងក្រោមត្រូវបានគេកត់ត្រាថាជារឿងសំខាន់ៗដែលបានរៀនសូត្រពីប្រទេសថៃ។

#1 Rodtang បង្ហាញឆន្ទៈខ្លាំងក្លាក្នុងការផ្ដួលដៃគូ

Jonathan “The General” Haggerty បានបង្ហាញភាពតស៊ូដ៏អស្ចារ្យនៅទឹកទី១ ទល់នឹងម្ចាស់ខ្សែក្រវាត់ Rodtang “The Iron Man” Jitmuangnon ប៉ុន្តែ មិនអាចទ្រាំទ្ររហូតដល់ចប់ ៥ ទឹកនោះឡើយ។

កីឡាករជំនាញផ្ដួលដៃគូឲ្យសន្លប់របស់ថៃការពារខ្សែក្រវាត់ ONE Flyweight Muay Thai World Title ដូចដែលបានគ្រោងទុកអីចឹង។ Rodtang មិនចង់ឲ្យមានការកាត់ក្ដីប្រទាំងប្រទើសនោះឡើយមុនពេលឡើងការពារខ្សែក្រវាត់លើកទី២ និង ជាជំនួបសងសឹកនេះ។
នៅទឹកទឹក៣ Rodtang សម្រុកចូលកាន់តែល្អដោយប្រើកណ្ដាប់ដៃមហាទម្ងន់ អមដោយការទាត់ជើងផង និង ថែមទាំងបុកជង្គង់ធ្វើឲ្យកីឡាករមកពីអង់គ្លេសដួលទៅក្ដាររេញតែម្ដង។
Haggerty បានងើបឡើងវិញ ប៉ុន្តែ កីឡាករវ័យ២២ឆ្នាំមកពីបាងកក មិនបណ្ដោយឲ្យតដៃនោះឡើយ។ Rodtang បានវ៉ៃសន្ធាប់លើដងខ្លួនរបស់ Haggerty ដើម្បីឲ្យដួលពីរដងមុនពេលផ្ដាច់យកជ័យនៅទឹកទី៣។

#2 Stamp កាន់តែល្អឡើងពេលប្រយុទ្ធក្នុងជំហរដេក

Stamp Fairtex ជាអ្នកប្រយុទ្ធដ៏អង់អាច ពេលរូបគេគ្រប់គ្រងការប្រកួតបានល្អក្នុងគុនចម្រុះ លើប្រភេទទម្ងន់ atomweight។ Stamp ទើបធ្វើបានល្អទល់នឹង Asha “Knockout Queen” Roka កាលខែ សីហា និងបន្តភាពខ្លាំងគ្របលើ Puja “The Cyclone” Tomar កាលថ្ងៃសុក្រកន្លងទៅ។
កីឡាការិនីថៃ បានប្រើក្បាច់ប្រយុទ្ធជំហរដេក លើ Tomar និង គេចពីការប៉ុនប៉ងផ្ដួលរបស់ Tomar ទៀតផង មុនពេលអាចប្រែក្លាយឱកាសទៅជាការគាបជើងពីខាងលើយ៉ាងល្អទៅវិញ។
Stamp បានសម្ដែងភាពរីករាយនៅពេលរូបគេអាចនៅពីលើ និង ម៉ាត់ឆ្វេងស្ដាំយ៉ាងញាប់រហូតដល់ទទួលជ័យជម្នះ។
នៅពេលម្ចាស់ខ្សែការពារពីរស្ថាប័ន របស់ ONE ចាប់ផ្ដើមប្រកួតគុនចម្រុះ ប្រហែលជាគូប្រកួតជាច្រើនបានគិតថា ការបោកចំបាប់ និង ជឺជិតស៊ូច្បាស់ជាផ្ដល់ផលល្អជាង Stamp ជាក់ជាមិនខានឡើយ។ ប៉ុន្តែ Stamp បានអភិវឌ្ឍក្បាច់គុនចម្រុះរបស់ខ្លួនគួរឲ្យកត់សម្គាល់នៅក្លិប Fairtex។ ឥឡូវនេះ Stamp មើលទៅអាចប្រកួតជាមួយអ្នកណាក៏បានក្នុងទម្ងន់ខាងលើ។

#3 Sangmanee កាន់តែរីកចម្រើនក្នុងការប្រកួត ONE Super Series

Sangmanee Sathian MuayThai ឬ “The Million Dollar Baby” បានគិតថារូបគេមានភាពចម្រើនច្រើនជាងកាលពីប្រកួតដំបូងនៅ ONE និង ធ្វើបានល្អទល់នឹងកីឡាករជប៉ុន Kenta Yamada។ ដោយផ្ទុយពីការប្រកួត ៥ ទឹក ដែលរូបគេសុំានៅសង្វៀនមួយចំនួននាក្រុងបាងកក ONE Super Series ត្រូវការប្រកួតត្រឹម ៣ទឹកប៉ុណ្ណោះដើម្បីឲ្យកីឡាករម្នាក់ៗសម្រុកចូលឥតឈប់ឈរ ឬ ទទួលបានពិន្ទុពីចៅក្រមមុនបញ្ចប់ការប្រកួត។
កាលទទួលជ័យជម្នះលើ Azize Hlali ជើងខ្លាំង Sangmanee មិនហ៊ានប្រថុយសម្រុកច្រើនពេកទេ តែ រូបគេបានប្រើកណ្ដាប់ដៃនិងជើងឆ្វេងឥតឈប់ឈរក្នុងរយៈពេល៣ទឹកពេញពេលឈ្នះ Yamada ។ ម្ចាស់ខ្សែក្រវាត់ Muay Thai World Titles ៧សម័យកាល គឺជាកីឡាករវ័យ២២ឆ្នាំដ៏មានទេពកោសល្យលើសង្វៀនកំពូលៗរបស់ថៃ។ ឥឡូវនេះ រូបគេហាក់មានទំនុកចិត្តខ្ពស់នៅលើសង្វៀនលំដាប់ពិភពលោក ONE Championship។

#4 Shinechagtga ទទួលជ័យជម្នះដ៏មានតម្លៃ

កីឡាករមិនច្រើនទេដែលកើតចេញពីការប្រកួតក្នុងកម្មវិធី Rich Franklin’s ONE Warrior Series (OWS) ហើយឡើងទៅប្រកួតបានល្អនៅសង្វៀន ONE Championship ប៉ុន្តែ Shinechagtga Zoltsetseg បានប្រើកណ្ដាប់ដៃស្ដាំម៉ាត់ពេញទំហឹងលើកីឡាករចិន “Cannon” Ma Jia Wen ឲ្យដួលលើក្ដាររេញ។
អ្នកលេងគុនចម្រុះមកពី ម៉ុងហ្គោលី បានប្រើកណ្ដាប់ផ្ដួលកីឡាករចិនគួរឲ្យចងចាំ និងបានអរគុណដល់កណ្ដាប់ដៃស្ដាំរបស់គេ។ ឥឡូវនេះ Shinechagtga មានកំណត់ត្រាឈ្នះ ១១ លើក ចាញ់ ២ លើក និង ស្មើ១លើក។ គេជាកីឡាករម្នាក់ដែលគំរាមកំហែងខ្ពស់ដល់កីឡាករផ្សេងទៀតក្នុងទម្ងន់ featherweight។

#5 គេគួរគេចពីការចាប់ឃ្លេរបស់ Miura

Ayaka Miura បានចូលរួមប្រកួតនៅសង្វៀន ONE ៣ដងមកហើយរហូតដល់ពេលនេះ និងទទួលបានលទ្ធផលគាប់ប្រសើរកន្លងមក។ យ៉ាងក្ដី Maria Mazar អាចគេចផុតបន្ទាប់ពីកីឡាការិនីជំនាញយូដូពេលកីឡាការិនីជប៉ុន ព្យាយាមចូលចាប់ឃ្លេដើម្បីបញ្ចប់នៅទឹកទី១។ បែបណាក្ដី កីឡាការិនីមកពីប្រេស៊ីល បានព្យាយាមអស់សមត្ថភាពដើម្បីការប្រកួតនេះ។
ប៉ុន្តែរឿងរ៉ាវគួរឲ្យស្ញប់ស្ញែងនោះ គឺ Miura បានបង្ហាញក្បាច់កំពូលរួមទាំងកម្លាំងមហាសាលរបស់ខ្លួន។ កីឡាការិនីប្រេស៊ីលមិនអាចគេចផុតពីការប៉ុនប៉ងរបស់ កីឡាការិនីជប៉ុនបានឡើយ។ កីឡាការិនីមកពីក្លិប Tribe Tokyo MMA បានបញ្ចប់ Mazar ត្រឹមទឹកទី២ ប៉ុណ្ណោះ។

កុំភ្លេចទស្សនា កម្មវិធីប្រកួតបន្ទាប់របស់ស្ថាប័ន ONE Championship សូមទស្សនា ONE: FIRE & FURY ពីក្រុមម៉ានីល នៅថ្ងៃទី ៣១ ខែមករាឆ្នាំ ២០២០ ចាប់ពីវេលាម៉ោង ៦:៣០ ល្ងាចតទៅដែលមានផ្សាយផ្ទាល់តាមរយៈ Facebook, Twitter, YouTube,និង ONE Super App៕

អត្ថបទ៖ ស៊ីធី