និយាយទៅដល់ត្រកូល ស៊ន ប្រិយមិត្តដែលសេ្នហាវិស័យកីឡាក្នុងប្រទេសកម្ពុជា ច្បាស់ជាស្គាល់ច្រើនហើយនូវគ្រួសារកីឡាមួយនេះ ក្នុងនោះមានដូចជាវីរកីឡាការិនី ស៊ន សៀវម៉ី, កីឡាករ ស៊ន អេលីត និងកីឡាការិនី ស៊ន ដាវីន។

និយាយតែចំពោះលោក ស៊ន អេលីត ក្រៅតែពីជាកីឡាករតេក្វាន់ដូ លោកក៏ជាអតីតអ្នកប្រដាល់មួយរូបផងដែរ។ បច្ចុប្បន្នបងប្រុសបង្កើតរបស់ ស៊ន សៀវម៉ី រូបនេះគឺជាម្ចាស់ និងជាគ្រូបង្ហាត់ផ្ទាល់នៅក្លិបប្រដាល់ ប៉ែន កាក់ គុនខ្មែរ និងមានកូនសិស្សជាច្រើនរូបដែលតែងតែឡើងប្រកួតលើសង្វៀនរៀងរាល់សប្ដាហ៍។

យ៉ាងណាមិញ កាលពីម្សិលមិញលោក ស៊ន អេលីត បានបង្ហោះរូបភាព ៤សន្លឹកនៅលើគណនី Facebook របស់ខ្លួនដែលជារូបភាពនៃជ័យជម្នះរបស់អ្នកប្រដាល់ជើងខ្លាំងថៃ Rodtang ឈ្នះកីឡាករអង់គ្លេស Jonathan Haggerty និងការពារខ្សែក្រវាត់លំដាប់ពិភពលោកបានសម្រេច។ លោកក៏បានសរសេររៀបពីលើរូបភាពទាំងអស់នោះយ៉ាងដូច្នេះ៖

Credit: Khmerlaod