តារារបស់ស្ថាប័ន UFC កីឡាករ Conor McGregor ត្រូវប៉ាន់ប្រមាណមានទ្រព្យសម្បត្តិជាង១៣១លានដុល្លារ ជាអត្តពលិករកចំណូលបានខ្ពស់ជាងគេម្នាក់ក្នុងពិភពលោក។
McGregor វ័យ៣១ឆ្នាំនឹងត្រលប់មកកាន់សង្វៀនក្នុងទ្រុងវិញនៅថ្ងៃអាទិត្យនេះប៉ះកីឡាករ Donald ‘Cowboy’ Cerrone។ ក្នុងនាមជាកីឡាករមានចំណូលខ្ពស់ គេតែងតែឃើញកីឡាករកំពូលឌឺរូបនេះបង្ហាញភាពហ៊ឺហានូវម៉ូដរថយន្តល្បីៗដែលតម្លៃរាប់ម៉ឺនដុល្លារ។ ខាងក្រោមជាតម្លៃរថយន្តដែល McGregor ធ្លាប់ជិះ៖
១. Rolls-Royce Ghost តម្លៃ ៣០ម៉ឺនដុល្លារ

២. Rolls-Royce Phantom Drophead Coupe តម្លៃជិត៤០ម៉ឺនដុល្លារ

៣. Cadillac Escalade តម្លៃជិត១០ម៉ឺនដុល្លារ

៤. Lamborghini Aventador Roadster តម្លៃជិត៣៦ម៉ឺនដុល្លារ

៥. BMW i8 តម្លៃជិត១៥ម៉ឺនដុល្លារ

៦. Mclaren 650s តម្លៃជិត២៦ម៉ឺនដុល្លារ

៧. Range Rover តម្លៃជិត១២ម៉ឺនដុល្លារ

៨. Mercedes-AMG S550 Coupe តម្លៃជិត១៥ម៉ឺនដុល្លារ

៩. Lamborghini Urus តម្លៃ២០ម៉ឺនដុល្លារ

