ពិតជាពិសេសមែន ម្ចាស់ខ្សែក្រវាត់ពីរនាក់ឡើងមកការពារខ្សែក្រវាត់កម្រិតពិភពលោករបស់ខ្លួន ONE Championship ដែលរៀបចំនៅសិង្ហបុរី។ នៅថ្ងៃសុក្រទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២០ ស្ថាប័នរៀបចំព្រឹត្តិការណ៍កីឡាកម្រិតពិភពលោកនឹងទៅរៀបចំការប្រកួតនៅសង្វៀន Singapore Indoor Stadium ដែលដាក់ឈ្មោះថា ONE: KING OF THE JUNGLE។

ក្នុងកម្រិតគូឯកម្ចាស់ខ្សែក្រវាត់ពីររបស់ស្ថាប័ន ONE កីឡាការិនី Stamp Fairtex នឹងឡើងមកការពារខ្សែក្រវាត់ ONE Atomweight Kickboxing World Title របស់ខ្លួនទល់នឹងសត្រូវចាស់ Janet “JT” Todd ក្នុងជំនួបសងសឹកដែលធ្លាប់ជួបគ្នាកាលពីរយៈពេលមួយឆ្នាំកន្លងទៅ។

ជាមួយគ្នានោះវីរបុរសររបស់ថៃ Sam-A Gaiyanghadao ដែលជាម្ចាស់ខ្សែក្រវាត់ ONE Strawweight Kickboxing World Champion នឹងប៉ះ Rocky Ogden ដើម្បីដណ្ដើមខ្សែក្រវាត់ ONE Strawweight Muay Thai World Title មួយទៀតក្នុងនាមជាគូឯករង។ នេះជាខ្សែក្រវាត់ថ្មីត្រូវដាក់ឲ្យប្រកួតដណ្ដើមលើកដំបូង។ បើសិនជាឈ្នះ នោះ Sam-A នឹងក្លាយជាអ្នកកាន់ខ្សែក្រវាត់ពីរ ជាប្រវត្តិសាស្ត្រ។

បន្ទាប់ពីបង្ហាញខ្លួននៅសង្វៀន The Home Of Martial Arts តាំងពីឆ្នាំ ២០១៦ មក ជើងខ្លាំង Stamp មិនទាន់ស្គាល់ពាក្យថាចាញ់ឡើយ។ ស៊ុបពើស្ដាររបស់ថៃ បានឆក់យកខ្សែក្រវាត់ ONE Atomweight Kickboxing World Championship ពីកីឡាការិនី Chuang Kai Ting ឬ «Killer Bee» ក្នុងការបង្ហាញខ្លួនដំបូងនៅខែ តុលា ឆ្នាំ ២០១៨។ បន្ទាប់មក Stamp បានផ្ដួលTodd ដើម្បីកាន់ខ្សែក្រវាត់ ONE Atomweight Muay Thai World Title ពេលគេដាក់ឲ្យដណ្ដើមលើកដំបូង និងក្លាយជាកីឡាការិនីក្នុងប្រវត្តិសាស្ត្ររបស់ ONE ដែលគ្រងខ្សែក្រវាត់ពីរ។

ក្រោយពីការការពារខ្សែក្រវាត់បានសម្រេចម្ដង កីឡាការិនីសញ្ជាតិថៃបានប្រឡូកលើសង្វៀនគុនចម្រុះវិញម្ដង និង ឈ្នះ ៣លើកជាប់គ្នា។ តែ កីឡាការិនីមកពី Pattaya បានត្រលប់មកការពារខ្សែក្រវាត់ Kickboxing វិញម្ដង។

មុនពេលឡើងមកដណ្ដើមខ្សែក្រវាត់ Todd បានបង្ហាញលទ្ធផលយ៉ាងល្អដោយឈ្នះ ៣ លើកជាប់គ្នានៅសង្វៀនអន្តរជាតិ ONE។ ប្រកួតទី១ Todd ផ្ដួលកីឡាការិនីចិន Wang Chin Long ឲ្យសន្លប់កាលខែ ឧសភា មុនពេលឈ្នះកីឡាការិនីចិនដូចគ្នា Chuang ដោយពិន្ទុកាលខែកក្កដា។

កាលខែតុលា «JT» ក៏មានទំនុកចិត្តក្នុងការប្រកួតមួយថៃ ដោយយកឈ្នះ Ekaterina “Barbie” Vandaryeva ពេលប្រើក្បាច់ទាត់ចំក្បាលឲ្យសន្លប់ចុះចាញ់ត្រឹមទឹកទី២។ ឥឡូវនេះ JT ត្រូវជួប Stamp ជាថ្មីប៉ុន្តែពេលនេះ គឺដណ្ដើមខ្សែក្រវាត់ kickboxing វិញម្ដង។

រឿងមួយទៀតក្នុងគូឯករងក៏មិនណយដែរ កីឡាករខ្មែរសុរិន្ទ Sam-A Gaiyanghadao ដែលកំពុងកាន់ខ្សែក្រវាត់ ONE Strawweight Kickboxing World Champion នាំយកខ្សែក្រវាត់មួយទៀតក្នុងទម្ងន់ដូចគ្នា។ វីរបុរសវ័យ ៣៦ ឆ្នាំរូបនេះ ឈ្នះខ្សែក្រវាត់ ONE Flyweight Muay Thai World Title ពេលប្រកួតជាមួយ Sergio “Samurai” Wielzen នាខែឧសភា ឆ្នាំ ២០១៨។ ប៉ុន្តែ មួយឆ្នាំបន្ទាប់ក៏របូតទៅវិញ។ យ៉ាងណាក្ដី កីឡាករជើងចាស់របស់ថៃ បានរំកិលមកប្រកួតទម្ងន់ Strawweight វិញ។ Sam-A ឈ្នះពិន្ទុ Wang Junguang ឬ “Golden Boy” ដើម្បីគ្រងខ្សែក្រវាត់ ONE Strawweight Kickboxing World Championship កាលខែធ្នូ ពេលដាក់ឲ្យដំណើរការលើកដំបូង។ ពេលនេះ Sam-A ត្រូវឡើងមកប៉ះ Ogden ដើម្បីយកតំណែងកាន់ខ្សែក្រវាត់ថ្មី។

Ogden ជាកីឡាករជំនាញមួយថៃព្រោះរូបគេហ្វឹកហាត់នៅក្លិប Boonchu Gym ក្នុងក្រុង Queensland ប្រទេសអូស្ត្រាលី ក្រោមការបង្វឹករបស់វីរបុរស John Wayne Parr។ Ogden ជាម្ចាស់ខ្សែក្រវាត់ WPMF Bantamweight World Champion ដែលបានចំណាយពេលច្រើនឆ្នាំប្រកួតនៅបាងកក។ ឥឡូវនេះ Ogden មានកំណត់ត្រាមិនធម្មតាពោលឈ្នះ ៣៦ ដង ចាញ់ ៥ ដង និង ស្មើ ១ ដង មុនពេលប្រឡូកនៅសង្វៀនពិភពលោក ONE។

ក្រៅពីនេះ តារាគុនចម្រុះកំពូល Yoshihiro “Sexy Yama” Akiyama, Amir Khan, Mei “V.V.” Yamaguchi, និង Ritu “The Indian Tigress” Phogat ក៏ឡើងប្រកួតក្នុងកម្មវិធីនោះដែរ។

នេះជាគូប្រកួតនៅកម្មវិធី ONE: KING OF THE JUNGLE

• Stamp Fairtex vs. Janet Todd (ONE Atomweight Kickboxing World Title)
• Sam-A Gaiyanghadao vs. Rocky Ogden (ONE Strawweight Muay Thai World Title)
• Amir Khan vs. Kimihiro Eto (mixed martial arts – lightweight)
• Yoshihiro Akiyama vs. Sherif Mohamed (mixed martial arts – welterweight)
• Mei Yamaguchi vs. Meng Bo (mixed martial arts – women’s atomweight)
• Troy Worthen vs. Mark Fairtex Abelardo (mixed martial arts – bantamweight)
• Honorio Banario vs. Shannon Wiratchai (mixed martial arts – featherweight)
• Tiffany Teo vs. Ayaka Miura (mixed martial arts – women’s strawweight)
• Ritu Phogat vs. Wu Chiao Chen (mixed martial arts – women’s atomweight)
• Hiroki Akimoto vs. Azwan Che Wil (ONE Super Series kickboxing – bantamweight)
• Adrian Mattheis vs. Hexigetu (mixed martial arts – strawweight)
• Radeem Rahman vs. Jeff Chan (mixed martial arts – bantamweight)

កុំភ្លេចទស្សនា កម្មវិធីប្រកួតបន្ទាប់របស់ស្ថាប័ន ONE Championship សូមទស្សនា ONE: FIRE & FURY ពីក្រុមម៉ានីល នៅថ្ងៃទី ៣១ ខែមករាឆ្នាំ ២០២០ ចាប់ពីវេលាម៉ោង ៦:៣០ ល្ងាចតទៅដែលមានផ្សាយផ្ទាល់តាមរយៈ Facebook, Twitter, YouTube,និង ONE Super App៕

អត្ថបទ៖ ស៊ីធី