កាលពីថ្ងៃសៅរ៍កន្លងទៅ កីឡាករកម្ពុជា យស ផ្លែ (យុគ យក្សផ្លែ) បានប្រកួតស្មើពិន្ទុគ្នាជាមួយកីឡាករម្ចាស់ផ្ទះថៃ Khaosai Deangkhaosai។

ការប្រកួតប្រដាល់សេរី ក្នុងកម្មវិធី Muay Hardcore របស់ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៨ នៅប្រទេសថៃ កីឡាករទាំងពីរធ្វើឡើលើប្រភេទទម្ងន់ ៥៧គីឡូក្រាម ក្នុងតំណែងគូឯក។

កីឡាករកម្ពុជា យុគ យក្សផ្លែ និងកីឡាករថៃ Khaosai Deangkhaosai បានសម្រុកគ្នាខ្លាំងៗទៅវិញទៅមកតាមរយៈការចេញដៃម៉ាត់ និងទាត់ធ្ងន់ៗ បែកទាំងសងខាង ដែលធ្វើឲ្យការប្រកួតជក់ចិត្តយ៉ាងខ្លាំង។

ក្នុងតំណែងគូឯក ការប្រកួតពេញ៣ទឹក ដោយបញ្ចប់ការប្រកួត គណៈកម្មការចៅក្រមបានផ្ដល់ពិន្ទុឲ្យកីឡាករទាំងពីររវាង យុគ យក្សផ្លែ និងកីឡាករថៃ Khaosai Deangkhaosai ស្មើគ្នា៕

ការប្រកួតរវាង យុគ យក្សផ្លែ និងកីឡាករថៃ Khaosai កក្រើកយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖