Angel Di Maria ទើបតែបានបង្ហើបថា គាត់មិនមានជំរើសទេដែលក្លឹប Manchester United តម្រូវអោយខ្លួន ពាក់អាវលេខ៧ដែល ជាលេខ និមិត្តរូបរបស់វីរបុរសក្លឹបគឺEric Cantona,David Backham និង Cristiano Ronaldo កំលុងពេលផ្លាស់មកលេងអោយក្លឹបនៅឆ្នាំ២០១៤។

ខ្សែប្រយុទ្ធស្លាបសញ្ជាតិអាហ្សង់ទីនរូបនេះមិនបានទទួលជោគជ័យនៅទឹកដីOld Traffordនោះទេ ក្រោមការ ដឹកនាំរបស់អតីតគ្រូបង្វឹកលោកLuis Van Gaal និងបានចំណាយពេល១រដូវកាលប៉ុណ្ណោះក៏សម្រេចផ្ទេរទៅ PSG បន្តទៀត។យ៉ាងណាមិញDi Maria បង្ហាញខ្លួនអោយPSG បានជាង ២០០ប្រកួតនិងជួយក្រុមលើកពាន Ligue១ សម័យកាលរួចមកហើយ។

អតីតកីឡាករBenfica វ័យ៣១ឆ្នាំរូបនេះបានបន្តថាៈខ្ញុំគ្មានបំណងចង់ពាក់អាវស្លាកលេខ៧នោះទេ។ ហើយការពិតពេលមកដល់PSG ស្លាកលេខ១១វា នៅទំនេរដូច្នេះខ្ញុំក៏សម្រេចចិត្តពាក់វាទៅហើយក្រុមក៏ផ្តល់អាទិភាពអោយខ្ញុំជ្រើសទៀត។ការពិតនៅReal Madrid អាវ លេខ១១គឺមានម្ចាស់ហើយដូច្នេះ ពេលផ្លាស់ពីBernabeu គឺខ្ញុំចង់ពាក់លេខ២២តែក្រុមMan.Utdតម្រូវអោយ ខ្ញុំពាក់លេខ៧វិញ។

ប្រភព:Goal