បរទេស៖ Juventus បានបង្ហាញពីការចាប់អារម្មណ៍ក្នុងការចុះហត្ថលេខានាំយក Angel di Maria មកកាន់ទឹកដី Allianz Stadium នៅចុង​បញ្ចប់នៃរដូវកាលនេះ យោងគេហទំព័រអ៊ីតាលី La Gazzetta dello Sport បានចុះផ្សាយ។

PSG: Di Maria vers l'Italie ? - Opera News

បច្ចុប្បន្នកុងត្រារបស់ខ្សែបម្រើស្លាបដ៏មានបទ​ពិសោធន៏សញ្ជាតិអាហ្សង់ទីនរូបនេះជាមួយ PSG នឹងផុតកំណត់នៅខែមិថុនាដូច្នេះអតីតកីឡាករ Man. Utd រូបនេះអាច​ផ្លាស់ទៅក្លឹប​ផ្សេង​ដោយគ្មានតម្លៃខ្លួន​។​

La Juventus ve a Ángel Di Maria como el sustituto de Dybala

ប្រភពបន្តថាសាម៉ីខ្លួនផ្ទាល់ក៏មានគម្រោងចាកចេញពី PSG ក្រោយពីបានដឹងថាក្លឹបដែលមានមូលដ្ឋាននៅរដ្ឋធានីប៉ារីសមិនមានចេតនា បំពេញលក្ខខណ្ឌ បន្តកុងត្រាថ្មី មួយឆ្នាំទៀតសម្រាប់រូបគេនោះ ខណៈដែល Di Maria គឺជាបេក្ខភាពដ៏ស័ក្តសមដែលក្រុមលោកMaxi Allegri យល់ឃើញថាអាច​ចូលមក ​ជំនួស​តំណែងមិត្តរួមជាតិ Dybala ដែលគ្រោងចាកចេញពីលីកកំពូលអ៊ីតាលីនៅ​ចុង​រដូវ​កាលនេះផង​ដែរ៕

 

ប្រភពព័ត៍មាន៖ Besoccer