បរទេស៖ តារាឆ្នើមក្លឹប Paris Saint-Germainកីឡាករ  Angel Di Maria នឹងចូលរួមជាមួយក្លឹប Juventus ជាមួយកិច្ចសន្យារយៈពេល១ឆ្នាំ​ក្នុងការផ្ទេរ​ដោយឥត​គិតថ្លៃនៅរដូវក្តៅនេះ។

Juventus, Angel Di Maria Reportedly Agree to Terms

បើយោងតាមការចុះផ្សាយរបស់គេហទំព័រ  GOAL បានបញ្ជាក់ថា: ខ្សែ​បម្រើ​ស្លាបអន្តរជាតិ​អាហ្សង់ទីន​គ្រោង​នឹង​ចាប់​ផ្តើម​ការ​ប្រជែង​ថ្មី​ក្នុង​ប្រទេស​អ៊ីតាលី ដោយត្រៀម​​ចាក​ចេញ​ពីទឹកដី  Parc des Princes ក្រោយ​រួមរស់​រយៈពេល​ប្រាំពីរ​ឆ្នាំ។ Di Maria ដែលជាវីរៈបុរសជួយអោយអាហ្សង់ទីនលើកពាន opa America បានបន្តជួយ PSG ឈ្នះពានរង្វាន់លីកកំពូល Ligue-1 នៅរដូវកាលនេះប៉ុន្តែក្លឹបមិន​បានសម្រេចចិត្តមិនបន្តកុងត្រាដល់រូបគេបន្តទៀតនោះទេ ។

Angel Di Maria, toujours pas prolongé et annoncé à la Juventus, se sent  trahi par le PSG - Le Parisien

កីឡាករវ័យ ៣៤ ឆ្នាំនឹងលេងការប្រកួត ចុង​ក្រោយ​របស់គាត់សម្រាប់ម្ចាស់ជើងឯក Ligue 1 ទល់នឹង Metz នៅថ្ងៃទី ២១ ខែឧសភា ហើយនឹងក្លាយទៅជាកីឡាករ ដែល អាចផ្ទេរ​ទៅកាន់ក្លឹបដទៃដោយគ្មានតម្លៃខ្លួននៅខែមិថុនាខាងមុខ។គួររំលឹកថា PSG បានវិនិយោគទឹកប្រាក់ ៥២ លានអឺរ៉ូ ដោយនាំយក​កីឡា​ករ​ដ៏មានទេពកោសល្យ Di Maria ពី Man. Utd ក្នុងឆ្នាំ ២០១៥ ៕

 

ប្រភពព័ត៍​មាន៖ Besoccer