ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលក្នុងពិភពបាល់ទាត់កម្ពុជា កាលពីចុងសប្ដាហ៍កន្លងទៅ ក្រោយក្លិបបាល់ទាត់បឹងកេត បានប្រកាសអំពីការសម្រេចចិត្តបញ្ចប់កិច្ចសន្យារបស់កីឡាករខ្សែបម្រើ ម៉ាត់ យ៉ាមីន ដោយក្លិបបានលើកហេតុផលថាគឺដោយសារអាកប្បកិរិយារបស់កីឡាកររូបប្រព្រឹត្តិខុសពីក្រមសីលធម៌ជាកីឡាករអាជីព។

កីឡាករ ម៉ាត់ យ៉ាមីន (រូបភាព: BKFC)
បន្ថែមលើសពីនេះ បឹងកេតក៏បានបញ្ជាក់ថាវាគឺការសម្រេចដ៏លំបាក តែចាំបាច់ក្លិបត្រូវតែធ្វើ ដើម្បីជាគំរូកុំឲ្យកើតមានបញ្ហាដូចគ្នានេះទៅលើកីឡាករផ្សេងទៀត។

ជុំវិញបញ្ហានេះ កាលពីយប់មិញ អតីតម្ចាស់អាវលេខ៨របស់បឹងកេត ម៉ាត់ យ៉ាមីន បានចេញមុខសុំទោសជាសាធារណៈ ដោយបានសរសេររៀបរាប់នៅលើគណនី Facebook ផ្ទាល់ខ្លួនយ៉ាងដូច្នេះថា៖

កីឡាករ ម៉ាត់ យ៉ាមីន បង្ហោះនៅលើគណនី Facebook របស់ខ្លួន
គួរបញ្ជាក់ឡើងវិញដែរថា ម៉ាត់ យ៉ាមីន ត្រូវបានគេប្រទះឃើញនៅក្នុងក្លិបកំសាន្តពេលមួយរាត្រីកន្លែងតាមបណ្ដោយផ្លូវជាតិលេខ៦ ស្របពេលដែលកម្លាំងសមត្ថកិច្ចរបស់ស្នងការនគរបាលរាជធានីភ្នំពេញកំពុងចុះប្រតិបត្តិការបង្រ្កាបគ្រឿងញៀនកាលពីរាត្រីថ្ងៃសៅរ៍សប្ដាហ៍មុន៕
Credit: Khmerlaod