ឡៅ ចិត្រា ជាកីឡាករប្រចាំព្រះរាជាណាចក្រកម្ពុជា បានប្រកួតឈ្នះជើងខ្លាំងឆ្លងដែនមកពីប្រទេសអ៊ូសបេគីស្ថាន ដែលជាម្ចាស់ខ្សែក្រវាត់២ខ្សែ ឈ្មោះថា Mironshokh ដោយរូបគេបានផ្ដួលឲ្យបោះបង់ចោលការប្រកួតនៅក្នុងទឹកទី១។

ការប្រកួតប្រដាល់គុនខ្មែរ ក្នុងកម្មវិធីរបស់ស្ថានីយទូរទស្សន៍ CNC កាលពីព្រឹកថ្ងៃសៅរ៍ម្សិលមិញ អ្នកលេងគុនខ្មែរ​ជួរមុខរបស់កម្ពុជា ឡៅ ចិត្រា ចាប់ផ្ដើមទឹកទី១ភ្លាម ប្អូនបង្កើតរបស់ ឡៅ ចន្ទ្រា ដូចជាមិនបានសម្រុកខ្លាំងនោះទេ ដោយគ្រាន់តែស្ទាបស្ទង់តាមបច្ចេសកទេសប៉ុណ្ណោះ។

ក៏ប៉ុន្តែទោះជាយ៉ាងណាការប្រកួតបានជិត២នាទី ចិត្រា បានទាត់កីឡាកររូបនេះមួយជើងឆ្វេងចូលពេញភ្លៅស្ដាំធ្វើឲ្យ Mironshokh ដួលនៅលើសង្វៀន និងត្រូវលោកអាជ្ញាលោកកណ្ដាល អ៊ិន ខេមរិន្ទ រាប់ដល់១០ មិនអាចបន្តការប្រកួតទៀតបានហើយក៏សម្រេចអោយបញ្ឍប់ការប្រកួតភ្លាម៕

សូមទស្សនាវិដេអូរប្រកួតរវាងកីឡាករ ឡៅ ចិត្រា ផ្តួលកីឡាករ Mironshokh​ ខាងក្រោមនេះ: