Jan Oblak អ្នកចាំទី Atletico Madrid បាននិយាយថា: មានរឿងជាច្រើនដែលត្រូវបង្កើនការប្រុងប្រយ័ត្នក្រៅពីខ្សែប្រយុទ្ធជួរមុខកំពុងលេចធ្លោទាំង៣រូបគឺ: Mane, Salah និង Firmino ។

ការលើក ឡើងរបស់អ្នកចាំទីសញ្ជាតិស្លូវើនៀរូបនេះគឺមុនពេលព្រឹត្តការណ៏ទទួលក្រុមភ្ញៀវ Liverpool សម្រាប់ការប្រកួតជើងទី១ វគ្គ១៦ ក្រុមចុងក្រោយ នៅកីឡាដ្ឋាន Wanda Metropolitano ត្រូវនិងម៉ោង ៣ទាបភ្លឺឈានចូលថ្ងៃ១៩ កុម្ភៈ ២០២០ ស្អែកនេះ។

ទាំង Mane, Salah និង Firmino ត្រូវបាន At.Madrid ចាត់ទុកថាជាកំលាំងគំរាមកំហែងចំពោះពួកគេសាជាថ្មី ខណៈក្រុមលោក Diego Simeone ទើបតែឈ្នះមួយប្រកួតក្នុងចំណោម ៧ ប្រកួតចុងក្រោយរបស់ពួកគេ។

Olbak អតីតកីឡាករក្រុម Benfica វ័យ ២៧ឆ្នាំរូបនេះបន្តថាៈ ពួកគេមានទម្រង់ដ៏អស្ចារ្យដូច្នេះខ្ញុំបារម្ភអំពីក្រុម Liverpool ក្នុងនាមជាក្រុមយើងកំពុងលេងជាមួយក្រុម Liverpool មិនមែនជាកីឡាករឆ្នើមបីនាក់ខាងលើនេះទេ តែវត្តមានរបស់ពួកគេជាការប្រកួតដ៏លំបាកមួយដល់យើង៕

ប្រភព៖ Foxstarasia