បរទេស៖ អ្នកចាំទី Jan Oblak របស់ក្លឹប Atletico Madrid នៅតែជាតម្រូវការចង់បានសម្រាប់ក្លឹបបិសាចក្រហម Man Utd  បើទោះបី David de Gea និង Dean Henderson កំពុងបញ្ចេញសមត្ថភាពប្រជែងគ្នាដណ្តើមតំណែងអ្នកចាំទីដៃទី១ សម្រាប់ក្រុម​យោងគេហទំព័រ 90min បានចុះផ្សាយ។

Atletico Madrid heads high after Chelsea loss – Oblak

Oblak អ្នកចាំទីសញ្ជាតិស្លូវើនៀបានចំណាយពេលប្រកបអាជីពនៅទឹកដី Wanda Metropoliltano ដែល​ជារាជ​ធានី​ប្រទេសអេស្បាញអស់រយៈពេល៧ រដូវកាលមកហើយនោះ អាចនិងសម្រេចចិត្តចាក​ចេញ​ប្រសិន​ដំណើរ​ការចរចារ ដោយ​មាន​សំណើរសមរម្យកើតមានឡើងរវាងភាគីទាំងពីរនាពេលឆាប់ៗខាងមុខ។ បច្ចុប្បន្នក្រុមម្ចាស់ជើងឯក២០សម័យ កំពុងបន្តត្រៀមផ្តល់តួនាទីអ្នកចាំទីជម្រើសទី ១ ដល់Henderson បន្តអោយ​ចូល​លេងសម្រាប់ការប្រកួតដែលនៅសល់ ក្រោយបង្ហាញខ្លួនលើកចុងក្រោយបំផុតជាមួយBrighton នៅលីកកំពូលអង់គ្លេស ខណៈ De Gea ចូលលេងពេលឈ្នះGranadaនៅ Europa League។

How the underrated Jan Oblak became one of the world's leading goalkeepers

បច្ចុប្បន្ន De Gea មានប្រាក់ឈ្នួលពលកម្មថ្លៃបំផុតក្នុងពិភពបាល់ទាត់គឺ៣៧,៥០០០ផោន ខណៈអតីតកីឡាករAt.Madrid​រូបនេះកំពុងត្រូវបាន ក្លឹបMan.Utdនិង ជម្រើសជាតិអេស្បាញសិក្សាពីសមត្ថភាពចូលលេង​របស់គាត់នៅឆ្នាំ​បន្ទាប់រឺ​យ៉ាង​ណា​? ផ្ទុយទៅវិញ De Gea ខ្លួនឯងក៏កំពុងសម្លឹងឪកាសវិលត្រលប់ទៅស្រុកកំណើតវិញដើម្បីរស់នៅជួបជុំប្រពន្ធកូន ក្រោយចាកចេញមកអង់គ្លេស តាំងពីឆ្នាំ២០១១។ ម៉្យាងវិញទៀតDe Gea ទើបតែត្រូវ បានក្លឹបMan.Utdអនុញ្ញាតិអោយទៅ សួរសុខ​ទុក្ខភរិយាដែលទើបតែសំរាលបុត្រីកាលពីពេលថ្មីៗនេះ៕

 

ប្រភពព័ត៍មាន៖ 90min